មិនធម្មតា​ទេ​! ចិន​គ្រោង​បង្ហោះ​ផ្កាយរណប​ចារកម្ម​ពិសេស​មួយ ដែល​សូម្បី​ស្លាក​លេខ​មួយ​ទើរ​លើ​ឋាន​ព្រះ​ចន្ទ​ក៏​ស៊ើប​ដឹង​ដែរ​

    ​អ្នកវិទ្យាសាស្ត្រ​ក្នុងប្រទេស​ចិន​ចាប់ផ្ដើម​បង្ហោះ​ផ្កាយរណប​ដើរ​ដោយ​ថាមពល​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​លើកដំបូង​របស់​ពិភពលោក ដែល​អាច​ថ្ងៃ​ណាមួយ​ធ្វើឱ្យ​បណ្ដាញ​ទូរគមនាគមន៍​សកល​លោក​មាន​សុវត្ថិភាព​បំផុត​។​

​    ​ផ្កាយរណប​ទម្ងន់ ៥៩០ គីឡូក្រាម​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​គ្រី​ស្ដា​ល់​មួយ ដែល​ផលិត​ភូ​តុង​សំណាញ់ៗ​មួយគូ ដែល​នឹង​បាញ់​ទៅ​ស្ថានីយ៍​លើដី​នៅ​ប្រទេស​ចិន​និង​អូស្ត្រាលី​ដើម្បី​បង្កើតជា "​កូនសោ​សម្ងាត់​មួយ​" លើ​អាកាស​។​

មិនធម្មតា​ទេ​! ចិន​គ្រោង​បង្ហោះ​ផ្កាយរណប​ចារកម្ម​ពិសេស​មួយ ដែល​សូម្បី​ស្លាក​លេខ​មួយ​ទើរ​លើ​ឋាន​ព្រះ​ចន្ទ​ក៏​ស៊ើប​ដឹង​ដែរ​

​    ​ភូ​តុង​សំណាញ់​ជា​ទ្រី​ស្ដី​រក្សា​បណ្តាញ​ពី​ចម្ងាយ​របស់​ពួកគេ ហើយ​យោងតាម​អ្នកវិទ្យាសាស្ត្រ ប្រភេទ​នៃ​ការទំនាក់ទំនង​មួយ​នេះ​នឹង​ងាយស្រួល​ក្នុងការ​ចាប់យក​ពី​ការរំលោភបំពាន​ណាមួយ​លើ​ដែនអាកាស​។​

មិនធម្មតា​ទេ​! ចិន​គ្រោង​បង្ហោះ​ផ្កាយរណប​ចារកម្ម​ពិសេស​មួយ ដែល​សូម្បី​ស្លាក​លេខ​មួយ​ទើរ​លើ​ឋាន​ព្រះ​ចន្ទ​ក៏​ស៊ើប​ដឹង​ដែរ​

​    ​ផ្កាយរណប​នេះ​នឹងត្រូវ​បង្ហោះ​នៅ​មជ្ឈមណ្ឌល Jiuquan Satelite Launch Center នៅ​ខែក្រោយ​នេះហើយ​។​

​    ​អ្នកស្រាវជ្រាវ​មកពី​កាណាដា ជប៉ុន អ៊ីតាលី និង​សិង្ហ​បុរី​ក៏បាន​បង្ហាញ​គម្រោង​ធ្វើការ​ពិ​សោធន៍​ផ្កាយរណប​ដើរ​ដោយ​ថាមពល​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ក្នុង​លំហ​អាកាស​ដែរ ដោយ​ក្នុង​មាន​ផ្កាយរណប​មួយ​ត្រូវ​ស្នើឡើង​ដោយ​ស្ថានីយ៍​អវកាស​អន្តរជាតិ (International Space Station)​។​

​    ​ដើម្បី​បង្កើត​ទំនាក់ទំនង ដែល​ភ្ជាប់​ទៅ​ពិភពលោក ផ្កាយរណប​ប្រភេទ​នេះ​ចំនួន ២០ នឹងត្រូវ​ការដាក់​ពង្រាយ​នៅ​សុញ្ញ​អាកាស​៕