លោក ខៀវ កាញារីទ្ធ ប្រាប់ឲ្យមន្ទីរព័ត៌មានខេត្ត រៀបចំបាយនិងការស្នាក់នៅដោយឥតគិតថ្លៃ ជូនជនជាតិជប៉ុនដែលបាត់កង់

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ឲ្យមន្ទីរព័ត៌មានខេត្តនានា ឱ្យរៀបចំបាយ និងស្នាក់នៅជូន លោក Shun Yanagisawa ជនជាតិជប៉ុនល្បីរឿងបាត់កង់នៅកម្ពុជា ដោយមិនបាច់បង់ប្រាក់ នៅពេលដែលអ្នកបំបែកឯកត្តកម្មនេះ ធ្វើដំណើរទៅដល់ខេត្តណាមួយ នៅក្នុងប្រទេសកម្ពុជា។

ការសម្រេចរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើង ខណៈអនុញ្ញាតឱ្យ លោក Shun Yanagisawa ជាជនជាតិជប៉ុនដែល បានបាត់កង់នៅកម្ពុជាហើយរកឃើញវិញនោះ ចូលជួបសម្តែងការគួរសម នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចុះផ្សាយ នៅលើ Facebook Page របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា លោក Shun Yanagisawa ជាជនជាតិជប៉ុន បានធ្វើដំណើរដោយជិះកង់ ពីបណ្តាប្រទេសមួយចំនួនទៀត មកទស្សនកិច្ចនៅកម្ពុជា ប៉ុន្តែពេលធ្វើដំណើរមកដល់កម្ពុជា កង់របស់លោកត្រូវបានចោរលួច។ បន្ទាប់ពីបាត់កង់មួយនេះ លោក Shun Yanagisawa បានព្យាយាមស្វែងរកកង់របស់គាត់ ប្រហែលជា១១ថ្ងៃ តែនៅតែរកមិនឃើញ រហូតឈានដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ ទើបបានរកឃើញវិញ ហើយមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ ក៏បានប្រគល់កង់ របស់លោក Shun Yanagisawa ឲ្យគាត់វិញ នៅថ្ងៃដដែល នោះផងដែរ។

យ៉ាងណាក៏ដោយ ក្រោយពីរកឃើញកង់វិញ លោក Shun Yanagisawa នៅតែបន្តធ្វើដំណើរកម្សាន្តជាបន្តទៀតនៅកម្ពុជា៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា គិត​មក​ត្រឹម​វេលា​ កាលពីម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​ កន្លងទៅនេះ កង់​របស់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​បាត់​អស់​រយៈពេល​ជាង​១០​ថ្ងៃ​ក្នុង​ទឹកដី​ក្រុងភ្នំពេញ ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនជាតិ​ជប៉ុន​ជា​ម្ចាស់​កង់​មានឈ្មោះ Shun Yanagisawa ។ រូប​គាត់​បាន​បាត់​កង់​សំណព្វចិត្ត​តាំងពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ក្នុង​សណ្ឋាគារ អ៊ូ​រ៉ា មា​នទី​តាំងនៅ​ខាងក្រោយ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្រោយ​ពី​គាត់​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មក​ដល់​ក្រុងភ្នំពេញ ហើយ​ចូល​ទៅ​សម្រាក​ក្នុង​សណ្ឋាគារ​នោះ​ទើបបាន​មួយ​ថ្ងៃ ។

អ្វី​ជា​ការ​កត់សម្គាល់ ក្រោយ​កង់​របស់​គាត់​ត្រូវ​បាន​បាត់ គាត់​បាន​ព្យាយាម​ដើរ​រក​ដោយ​ថ្មើរជើង​នៅ​តាម​ហាង​លក់​កង់​តូច​ធំ​នានា ម្តុំ​ផ្សារ​កណ្តាល ផ្សារ​អូរ​ឫស្សី និង​ផ្សារ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង​១០​ថ្ងៃ បើ​គិត​មក​ត្រឹម​ថ្ងៃ​បាត់​រហូត​ដល់​ថ្ងៃ​៣១​កក្កដា ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​សោះ ។ ទន្ទឹម​នឹង​ការ​បាត់​នោះ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​សបុ​កបាន​នាំ​គ្នា​បង្ហោះ​ព្រោងព្រាត ដោយ​មានការ​អាណិត​បុរស​ជនជាតិ​ជប៉ុន​នោះ​ជា​ខ្លាំង​ទៅ​លើ ដែល​បាន​ខិតខំ​ដើរ​រក​កង់​របស់​ខ្លួន តែ​រក​មិនឃើញ ដែល​កង់​មួយ​នេះ​ទេ អាច​និយាយ​បាន​ថា ជា​កង់​សំណព្វចិត្ត​របស់​គាត់ គ្មាន​អ្វី​ប្រៀ​ម​ផ្ទឹម​បាន​ឡើយ ព្រោះ​វា​បាន​ធ្វើ​ដំណើរ​ជាមួយ​គាត់​ឆ្លងកាត់​អស់​ប្រទេស​ជា​ច្រើន ជាក់ស្តែង​ពេល​នេះ វា​បាន​មក​ដល់​កម្ពុជា ជាមួយ​គាត់​ផង​ដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត