Pogba ចុះ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​នៅ​កីឡដ្ឋាន Old Trafford?

អ្នក​គាំទ្រ​ Manchester United កំពុង​មាន​មន្ទិល​សង្ស័យ​បន្ទាប់​ពី​ឃើញ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​១ គ្រឿង​ចុះ​ចត​នៅ​ក្នុង​​កីឡដ្ឋាន​ Old Trafford ដែល​គេ​គិត​ថា​អាច​ជា​ការ​មក​ដល់​របស់​ Paul Pogba។

 Pogba ចុះ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​នៅ​កីឡដ្ឋាន Old Trafford?ឧទ្ធម្ភាគចក្រឯកជន ចុះចតនៅ Old Trafford កាលពីម្សិលមិញ

 

ខ្សែ​បម្រើ​វ័យ​២៣ឆ្នាំ​ ត្រូវ​រំពឹង​ថា​នឹង​មក​កាន់​ Man Utd ក្នុង​ពេល​ឆាប់​ៗ​បន្ទាប់​ពី​ក្លឹប​បាន​ព្រមព្រៀង​ថ្លៃ​គ្នា​ជាមួយ​ Juventus កាល​ពី​ពេល​កន្លង​ទៅ​​ជាង​១០០លាន​។ យ៉ាង​ណា​មិញ​មក​ទល់​នឹង​ពេល​នេះ​​នៅ​មិន​ទាន់​ឃើញ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ណា​មួយ​ពី ក្លឹប​ជើង​ឯក​ Premier League២០​សម័យ​ នៅ​ឡើយ​ទេ​។

 

ថ្ងៃ​ម្សិលមិញ​ក្រោយ​មាន​ឧទ្ធម្ភាគចក្រ​ចុះ​ចត​ដែល​ជា​សង្ស័យ​ថា​ជា​របស់​ Pogba ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​សញ្ជាតិ​បារាំង​ អាច​នឹង​ធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ។ កាល​ពី​មុន​ ក្នុង​ឆ្នាំ​២០១៤ ពេល​ដែល Juan Mata មក​កាន់​ Manchester United បាន​ជិះ​ឧទ្ធម្ភាគចក្រ​ ចុះ​នៅ​ទីលាន​ហ្វឹក​ហាត់​ ខណៈ Ibrahimovic ក៏​ចុះ​ជិះ ឧទ្ធម្ភាគចក្រ​មក​ដូចគ្នា៕

 

Pogba ចុះ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​នៅ​កីឡដ្ឋាន Old Trafford?

 

Pogba ចុះ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​នៅ​កីឡដ្ឋាន Old Trafford?

 

ប្រែ​សម្រួល៖​ វីរ៉ុត
ប្រភព៖ Skysport