Booysen Shane ​នឹង​ត្រលប់​មក​កម្ពុជា​វិញ នៅ​ចុង​ខែ​នេះ

​បើ​តាម​ការ​បង្ហោះ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​នៅ​លើ​បណ្ដាញ​សង្គម Facebook ​មុន​នេះ​បន្តិច ​បាន​ឱ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ Booysen Shane ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ចុង​ខែ​នេះ បើ​ទោះ​បី​ជា​មិន​ទាន់​ជា​របួស​១០០​%​ក៏​ដោយ។

 

Booysen Shane ​នឹង​ត្រលប់​មក​កម្ពុជា​វិញ នៅ​ចុង​ខែ​នេះ

 

Booysen Shane ​រង​របួស​ជង្គង់​នេះ អំឡុង​ពេល​លេង​ទល់​នឹង​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរ​បាលជាតិ ​ដែល​រូបគេ​ចូល​លេង​បាន​តែ​១​នាទី​ក៏​ត្រូវ​ដូរ​ចេញ​ភ្លាម​តែ​ម្ដង។ ក្រោយ​ពី​មាន​របួស​នេះ ​ខាង​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ការ​ពិនិត្យ​និង​ស្កេន​មើល​ ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​​ក៏​​តម្រូវ​ឱ្យ​គេ​ទៅ​ព្យាបាល​នៅ​ស្រុក​កំណើត​នា​ប្រទេស​អាហ្វ្រិក​ខាង​ត្បួង​​វិញ។ បន្ទាប់​​​ពី​ព្យាបាល​អស់​ជា​ច្រើន​ខែ​មក​នេះ កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ អាច​ហាត់​បាន​តិច​ៗ​វិញ​ហើយ ដោយ​រំពឹង​ថា​នឹង​ចូល​ជួយ​ក្រោន​វិញ​នៅ​រដូវ​កាល​ក្រោយ៕

 

អត្ថបទ៖ មុន្នី រម្យ