Suarez៖ Klopp ​អាច​​ជួយ​ Liverpool បាន​ Top 4 រដូវ​កាល​នេះ

Luis Suarez ​ខ្សែ​ប្រយុទ្ធ​​មុត​ស្រួច​របស់​ក្រុម​ FC Barcelona ​ជឿ​ថា​ អ្នកចាត់ការ​ក្រុម​ Liverpool ​លោក​ Jurgen Klopp ​​នឹង​​ដឹក​នាំ​ក្រុម​ចាស់​របស់​ខ្លួន បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ (Top 4) នៅ​ Premier League រដូវ​កាល​នេះ និង​​ត្រឡប់​ទៅ​លេង​ UEFA Champions League រដូវ​កាល​ក្រោយ​​​​​វិញ។

 

Suarez៖ Klopp ​អាច​​ជួយ​ Liverpool បាន​ Top 4 រដូវ​កាល​នេះ

Luis Suarez ​ខ្សែ​ប្រយុទ្ធ​​​ក្រុម​ FC Barcelona ​

 

Liverpool ​លេង​ UEFA Champions League ចុង​ក្រោយ​កាល​​រដូវ​​កាល​២០១៤-២០១៥ ​​ខណៈ​ដែល​ពេល​នោះ​ ​ពួកគេ​​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ ដែល​​ស្ថិត​នៅ​ជាមួយ​ក្រុម​ Real Madrid, FC Basel និង​ Ludogorets។ ប៉ុន្តែ​ Suarez ​ជឿ​ថា​​ហង្ស​ក្រហម នឹង​​អាច​លេង​​ពាន​​កំពូល​អឺរ៉ុប​ជា​ថ្មី នៅ​រដូវ​កាល​ក្រោយ។

 

Suarez៖ Klopp ​អាច​​ជួយ​ Liverpool បាន​ Top 4 រដូវ​កាល​នេះ

Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool និង​ខ្សែ​បម្រើ​ Philippe Coutinho

 

អតីត​​តារា​ឆ្នើម​ក្រុម​ Liverpool (Suarez) ​បាន​និយាយ​ថា៖ “រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​ គ្រប់​គ្នា​​ពិត​ជា​បាន​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ Liverpool។ ពួកគេ​មាន​ឱកាស​លើក​ពាន UEFA Europa League ​ហើយ​នៅ​ Premier League ​ពួកគេ​លេង​បាន​យ៉ាង​ល្អ​ទៀត។ ប៉ុន្តែ​រដូវ​កាល​ថ្មី​នេះ​ ខ្ញុំ​គិត​ថា​អ្នកចាត់ការ​ មាន​ជំនឿ​ថា ពួកគេ​អាច​​បាន​​ Top 4”។

 

Suarez ​នឹង​ជួប​​ក្រុម​ចាស់​របស់​ខ្លួន​ហង្ស​ក្រហម​​ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ​នៅ​ពេល​​ Barcelona ​ប៉ះ​ Liverpool ​ក្នុង​ពាន​មិត្តភាព​ International Champions Cup នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley។

 

Suarez៖ Klopp ​អាច​​ជួយ​ Liverpool បាន​ Top 4 រដូវ​កាល​នេះ

Suarez (លេខ៧) កាល​នៅ​ក្រុម​ Liverpool

 

“វា​ពិត​ជា​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ច្រើន​នៅ​ទីនោះ ហើយ​ខ្ញុំ​គិត​ថា ពិត​ជា​ពេល​វេលា​ល្អ ដែល​បាន​ត្រឡប់​ទៅ​ Liverpool។ គ្រប់​គ្នា​ដឹង​ហើយ​ថា Liverpool សំខាន់​ប៉ុនណា​សម្រាប់​ជីវិត​ខ្ញុំ សម្រាប់​អាជីព​ខ្ញុំ និង​សម្រាប់​គ្រួសារ​របស់​ខ្ញុំ។ កូន​ទី​២​របស់​ខ្ញុំ កើត​នៅ​ទីនោះ ដូច្នេះ​វា​​ជា​រឿង​ល្អ​បំផុត​សម្រាប់​ខ្ញុំ”។ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ បន្ថែម៕

 

Suarez៖ Klopp ​អាច​​ជួយ​ Liverpool បាន​ Top 4 រដូវ​កាល​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal