Everton តម្លើងប្រាក់ឈ្នួលដើម្បីចង់រក្សាទុកខ្សែប្រយុទ្ធ Romelu Lukaku

ក្លឹបរហស្សនាមស្ករតាំងម៉ែ Everton បានបន្ថែមតម្លៃពលកម្មនឿយហត់ថ្មីប្រមាណ 135000ផោន ក្នុង១សប្តាហ៏ដល់កីឡាករខ្សែប្រយុទ្ធឆ្នើម Romelu Lukaku។ ក្លឹបមានមូលដ្ឋាននៅភាគខាងជើងមួយនេះចង់រក្សាទុក  កីឡាករវ័យ២៣ឆ្នាំLukaku អោយ​​ជួយ​ក្លឹបបន្តទៀតប៉ុន្តែកីឡាកររូបនេះមានការជឿជាក់ និង ចង់ចាកចេញទៅចូលរួមជាមួយគ្រូបង្វឹកថ្មី Chelsea គឺលោក Antonio Conte ហើយ គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ និង អាចនាំគេ​ទៅ​ចូល​រួមជាមួយ Chelsea វិញបាន។

sporta1

Chelsa បានត្រៀមទឹក​ប្រាក់ដេញថ្លៃប្រមាណ£57លានផោនផងដែរ ដើម្បីនាំយកកីឡាករនេះត្រលប់មកវិញ ប៉ុន្តែ​Everton បានទាមទារថ្លៃខ្ពស់គួរសមប្រមាណ£75លានផោន ដែលក្នុងបំណងហាក់​ដូចមិន​ចង់លក់​តែម្តង។

sporta2

(Lukaku លេងបានល្អទាំងអោយក្លឹប និង ជម្រើសជាតិ)

មុននិងបានមកលេងអោយEvertonជាអចិន្រ្តៃយ៏ Lukaku បានលេងជាលក្ខណ:ខ្ចីជើងអោយ West bromwich Albion 1រដូវកាល(2012-2013) បន្ទាប់មក Evertonខ្ចីជើង១រដូវកាល(2013-214) ហើយទិញផ្តាច់ពីក្លឹបដើមគឺ Chelsea នៅឆ្នាំ 2014។

sporta3

(គ្រូបង្វឹកEverton លោក  Koeman នៅតែចង់រក្សាទុក Lukaku)

គ្រូបង្វឹកថ្មីក្រុម Everton លោក Ronald Koeman តែងតែដាក់អោយកីឡាកររូបនេះចូលលេងជានិច្ច ចាប់តាំងពីគាត់ចូលដឹកនាំក្លឹបពីដើមរដូវក្តៅមក។ Lukakuក៏បានរួមចំណែកជួយ​ជម្រើសជាតិ​របស់ខ្លួន​ក្នុងយុទ្ធនា​ការ Euro 2016 ជាងនេះទៀត គឺ Lukakuទើបតែបានចូលរួមប្រកួត​មិត្តភាព​មុន​បើករដូវកាលជាមួយ​​ក្រុមបិសាចក្រហម កាលពីថ្ងៃពុធទី3 សីហា 2016  កន្លងមកដែលជាសញ្ញា​បញ្ជាក់យ៉ា​ង​ច្បាស់ថែមទៀតថា ក្លឹប នៅតែត្រូវការរូបគេជានិច្ជជាកាល។

ដោយ៖​ បូលីន

The post Everton តម្លើងប្រាក់ឈ្នួលដើម្បីចង់រក្សាទុកខ្សែប្រយុទ្ធ Romelu Lukaku appeared first on CamboSport.