ព្រះខ័នរាជ អាចឈ្នះនៅថ្ងៃនេះ ឯភ្នំពេញក្រោន ជួបស៊ីម៉ាក់ ថ្ងៃសៅរ៍

ក្រុ​ម​ព្រះ​ខ័ន​រាជស្វាយ អាច​នឹង​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ខណៈ​ពួក​គេ​ត្រូវ​ជួប​ក្រុម​ជួប​តែ​ការ​ខក​ចិត្ត អាស៊ីអឺរ៉ុប​យូណាយធីត នោះ។ រីឯ​ក្រុម​ភ្នំពេញ​ក្រោន ក៏​អាច​នឹង​ទទួល​បាន​ភាព​រីក​រាយ សម្រាប់​ការ​ជួប​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) នៅ​ថ្ងៃ​សៅរ៍ ផង​ដែរ ខណៈ​ក្រុម​វេស្ទើន និង​ក្រុម​ប៉ូលិស ត្រូវ​វិល​មក​ជម្នះភាព​មន្ទិល នៅ​ថ្ងៃស្អែក​នោះ​ដែរ។

mm1

ក្រុម​ព្រះខ័ន​រាជស្វាយរៀង ធ្លាប់​បាន​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប ៤-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ហើយ​ការ​វិល​មក​ជួប​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:០០ ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្រះ​ខ័ន​រាជ នឹង​ប្រើ​ការ​​មាន​ប្រៀប​លើ​បច្ចេកទេស​លេង និង​ធន​ធាន​កីឡា ដើម្បី​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប ជា​ថ្មី​ម្តង​ទៀត ព្រោះ​ក្រុម​ព្រះខ័ន​រាជ ត្រូវ​ការ​ឈ្នះ​៣ពិន្ទុ​យ៉ាង​ខ្លាំង ដើម្បី​ប្រជែង​យក​លេខ​៣​ពី​ក្រុមណាហ្គាវើល។

ដោយ​ឡែក នៅ​ថ្ងៃ​សៅរ៍ មាន​ការ​ប្រកួត​២​គូ ដោយ​ក្នុង​នោះ​​​ក្រុម​វេស្ទើន ត្រូវ​ស្វាគមន៍​​ក្រុម​អគ្គ​ស្នងការនគរ​បាល​ជាតិ(ប៉ូលិស) នៅ​កីឡដ្ឋាន​​វេស្ទើន នា​រសៀល​ម៉ោង ៣:៣០ ហើយ​ក្រុម​ស៊ីម៉ាក់ ត្រូវ​​ប្រឈម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:០០។

mm2

​ក្រុម​វេស្ទើន ធ្លាប់​បាន​ស្មើ ២-២ ជាមួយ​ក្រុមប៉ូលិស ប៉ុន្តែ​សម្រាប់​ការ​វិល​មក​ជួប​គ្នា​នៅ​ជើង​ទី​២​នេះ ក្រុម​ប៉ូលិស ហាក់​មាន​ទម្រង់​លេង​រីក​ចម្រើន​ជាង​មុន ហើយ​ការឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប និង​ក្រុម​ស៊ីម៉ាក់ ១-០ ដូច​គ្នា ក្នុង​ជំនួប​២​លើក​ចុង​ក្រោយ​នេះ វាកំពុង​ធ្វើ​ឲ្យ​ក្រុម​ប៉ូលិស មាន​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ក៏​អាច​នឹងបន្ត​ឈ្នះ​ក្រុម​ស៊ីម៉ាក់ ផង​ដែរ។ បើ​ទោះ​បីជា ភ្នំពេញ​ក្រោន បាន​ចាញ់​ក្រុម​ក្រសួង​ការពារជាតិ ១-០ កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ផ្នែក​ទៅ​លើ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ភ្នំពេញ​ក្រោន គឺ​ពួក​គេ​អាច​នឹង​ឈ្នះ​ក្រុម​ស៊ីម៉ាក់ បាន៕

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

table

The post ព្រះខ័នរាជ អាចឈ្នះនៅថ្ងៃនេះ ឯភ្នំពេញក្រោន ជួបស៊ីម៉ាក់ ថ្ងៃសៅរ៍ appeared first on CamboSport.