វ៉ាន វ៉ុន ជាបេក្ខភាពកីឡាជនពិការកម្ពុជាតែម្នាក់គត់ ត្រូវទៅអូឡាំពិក

កីឡាករពិការជើងទាំង២ វ៉ាន វ៉ុន ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ឲ្យកម្ពុជាបានច្រើនជាងគេ នៅក្នុងការប្រកួត ASEAN Para Games កន្លងមកនោះ បានក្លាយជាបេក្ខភាពកីឡាជនពិការរបស់កម្ពុជាតែម្នាក់គត់ ដែលទទួលបានសិទ្ធិអនុគ្រោះ សម្រាប់ឲ្យចូលរួមការប្រកួតប៉ារ៉ាហ្គេមអូឡាំពិក នៅប្រទេសប្រេស៊ី ខាងមុខនេះ។

mm1

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌ នៅទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថាអត្តពលិកកម្ពុជាតែម្នាក់គត់ បានសិទ្ធិអនុគ្រោះចេញទៅប្រកួតកីឡាអូឡាំពិកសម្រាប់ជនពិការនៅប្រទេសប្រេស៊ីល នាខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ គឺបន្ទាប់ពីការប្រកួតអូឡាំពិកអន្តរជាតិ បានបញ្ចប់ ហើយគ្រូបង្វឹក នាយកបេសកកម្ម និងប្រធានប្រតិភូ សរុប៣នាក់ទៀត ក៏ត្រូវទៅចូលរួមព្រឹត្តិការណ៍នោះដែរ។

mm2

លោក យី វាសនា បានបញ្ជាក់ថា៖«ខ្ញុំចង់ឲ្យ វ៉ាន វ៉ុន បានចូលក្នុងប្រព័ន្ធគុណភាព ប៉ុន្តែសមត្ថភាពរបស់យើងទៅមិនទាន់ដល់គេនៅឡើយ បើប្រៀបធៀបជាមួយប្រទេសនៅលើពិភពលោកនោះ។ វ៉ាន វ៉ុន ពេលនេះមានកម្រិតបច្ចេកទេសល្អជាងគឺការប្រណាំងរទេះ១០០ម៉ែត្រ ដោយគេប្រើថិរវេលា១៤វិនាទីជាងបន្តិច ខណៈជើងឯកពិភពលោកធ្វើក្នុងថិរវេលា១៤វិនាទីលឿនជាងតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

mm3

សម្រាប់ការទទួលបានសិទ្ធទៅចូលរួមការប្រកួតប៉ារ៉ាហ្គេមអូឡាំពិក នៅប្រទេសប្រេស៊ីល ខាងមុខនេះ វ៉ាន វ៉ុន ដែលធ្លាប់ឈ្នះមេដាយមាស ក្នុងការប្រកួត ASEAN Para Games 2013 នៅប្រទេសមីយ៉ាន់ម៉ានោះ កំពុងតែបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមចេញទៅប្រកួតប៉ារ៉ាហ្គេមអូឡាំពិកនេះ។

mm4

វ៉ាន វ៉ុន បាននិយាយ នៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញនោះថា៖«សព្វថ្ងៃនេះខ្ញុំបានព្យាយាមហ្វឹកហាត់ គឺក្នុងមួយថ្ងៃ ខ្ញុំហាត់២ម៉ោងទៅ៣ម៉ោងកន្លះ ដោយក្នុងនោះ ខ្ញុំបានហាត់ទាំងកម្លាំងកាយក្នុងការប្រើល្បឿនឲ្យបានលឿន និងហាត់ផ្នែកបច្ចេកទេស ហើយការប្រឹងប្រែងហ្វឹកហាត់នេះ ព្រោះខ្ញុំចង់ទទទួលបានចំណាត់ថ្នាក់ល្អណាមួយ ជូនជាតិមាតុភូមិរបស់យើង»
នៅក្នុងសន្និសីទកាសែតនោះដែរ លោក យី វាសនា បានផ្តល់លិខិសរសើរចំនួន៧១ដល់អ្នកសារព័ត៌មាន មន្ត្រីពេទ្យព្រះកេតុមាលា ដៃគូឧបត្ថម្ភ គ្រូបង្វឹក និងកីឡាករ ដែលបានចូលរួមជ្រោមជ្រែងផ្សព្វផ្សាយ និងដណ្តើមបានលទ្ធផលល្អពីការប្រកួត ASEAN Para Games លើកទី៨ កន្លងមក និងបានប្រគល់លិខិតថ្លែងអំណរគុណចំនួន២៣ដល់ស្ថាប័ននានា ដែលបានជួយជ្រោមជ្រែងក្នុងព្រឹត្តិការណ៍ ASEAN Para Games កាលនោះផងដែរ៕

The post វ៉ាន វ៉ុន ជាបេក្ខភាពកីឡាជនពិការកម្ពុជាតែម្នាក់គត់ ត្រូវទៅអូឡាំពិក appeared first on CamboSport.