សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ រកឃើញ​ភ្លុកដំរីទម្ងន់​ជិត​១​តោន​ក្នុង​ទូ​កុងតឺន័រ​

6 Videos


កម្លាំងសមត្ថកិច្ចចំរុះខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយតំណាងអយ្យការ បានបើកប្រតិបត្តិការ ត្រួតពិនិត្យទូកុងតឺន័រ មួយគ្រឿង ដោយរកឃើញភ្លុកដំរី ជាច្រើនដើម ជិត១តោន ដែលក្រុមឈ្មួញ បាននាំចូលពីបរទេស មកកាន់ប្រទេសកម្ពុជា ។
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ រកឃើញ​ភ្លុកដំរីទម្ងន់​ជិត​១​តោន​ក្នុង​ទូ​កុងតឺន័រ​
លោក គិន លី ប្រធានទីស្នាក់ការគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង ០:១៥នាទី រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្តិការ ចុះឆែកឆេរនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយជាលទ្ធផលនោះ គឺរកឃើញភ្លុកដំរីជាច្រើនដើម ។
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ រកឃើញ​ភ្លុកដំរីទម្ងន់​ជិត​១​តោន​ក្នុង​ទូ​កុងតឺន័រ​
ក្រៅពីទូកុងតឺន័រមួយនេះ នៅមានទូកុងតឺន័រផ្សេងទៀត ដែលលួចដឹកបង្កបភ្លុកដំរី ត្រូវបានបង្ក្រាប កាលពីដើមឆ្នាំ២០១៤ មកម្ល៉េះ ហើយក្រុមជនល្មើស បានទុកចោលនៅកំពង់ផែទើបនៅពេលនេះ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការឆែកឆេរតែម្តង ។ យ៉ាងណាក៏ដោយ លោកនឹងបង្ហាញព័ត៌មានលម្អិត នៅក្នងសន្និសីទកាសែត នាពេល ក្រោយនេះ៕                                                                                                                                សុថាត់
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ រកឃើញ​ភ្លុកដំរីទម្ងន់​ជិត​១​តោន​ក្នុង​ទូ​កុងតឺន័រ​