ប៉េអឹម​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ប៉ូលិស​ម្នាក់​

6 Videos


នៅវេលាទាបភ្លឺថ្ងៃទី ៥ ខែសីហាឆ្នាំ ២០១៦ នេះកម្លាំងចម្រុះខេត្តរតនគិរីបានចុះបង្ក្រាបរថយន្តឡង់គ្រឺស័រមួយគ្រឿងដែលគេដឹងថា ជារបស់មន្ត្រីនគរបាលសេដ្ឋកិច្ចពាក់ស័ក្តិ ៤ ដែលបានដឹកឈើប្រណីតពេញបម្រុងចូលក្រុងបានលុង ត្រង់ចំណុច ភ្នំកូនសេកស្ថិតក្នុងភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី ។

ប៉េអឹម​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ប៉ូលិស​ម្នាក់​

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងសម្ងាត់មានរថយន្តលួចដឹកឈើឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួននោះ កម្លាំងសមត្ថកិច្ចចម្រុះបានសុំយោបល់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបតែម្តង ។ ប៉ុន្តែឈើដែលមានក្នុងរថយន្តនោះមិនទាន់ដឹងពីចំនួននៅឡើយទេ ។ បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើប្រណីតត្រូវនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យ តាមច្បាប់ស្តីពីព្រៃឈើ ។

ប៉េអឹម​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ប៉ូលិស​ម្នាក់​

ទោះបីជាយ៉ាងណា គេនៅមិនទាន់ទទួលការបំភ្លឺណាមួយពីលោកនគរបាលសេដ្ឋកិច្ចពាក់ស័ក្តិ ៤ នោះនៅឡើយទេ ៕

                                                                              សុថាត់