រថយន្ដ Canter បុក​រថយន្ដ​ច្នៃ​ស្លាប់​ស្ដ្រី​ម្នាក់ និង របួស​៦​នាក់នៅ​ស្រុក​សង្កែ​

6 Videos


ស្ដ្រីម្នាក់បានស្លាប់ និង៦នាក់ទៀត រងរបួសធ្ងន់ និង ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដម៉ាក Canter បុកពីក្រោយរថយន្ដកែច្នៃ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
រថយន្ដ Canter បុក​រថយន្ដ​ច្នៃ​ស្លាប់​ស្ដ្រី​ម្នាក់ និង របួស​៦​នាក់នៅ​ស្រុក​សង្កែ​
ក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចទាក់ទង់ទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ រីឯរថយន្ដទាំងអស់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីដោះស្រាយតាមក្រោយ ៕  សុថាត់
រថយន្ដ Canter បុក​រថយន្ដ​ច្នៃ​ស្លាប់​ស្ដ្រី​ម្នាក់ និង របួស​៦​នាក់នៅ​ស្រុក​សង្កែ​