មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!

6 Videos


មុននេះបន្តិចពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា បានបង្ហោះរូបថតជាច្រើនប៉ុស្តិ៍ដែល បញ្ជាក់ថា អ្នកនាងកំពុងតែស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ជាមួយរូបថតជាច្រើនប៉ុស្តិ៍ នោះបានបង្ហាញថា អ្នកនាងមានភាពរីករាយណាស់ក្នុងដំណើរទៅកាន់ប្រទេសថៃ ដោយរូបភាព ទាំងនោះ គឺពេលដែលអ្នកនាងកំពុងតែជិះ Sky Train និងនៅតាមហាងផ្សេងៗ ហើយអ្នកនាង ថែមទាំងបានសរសេរសារអមជាមួយនឹងរូបថតទាំងនោះផងដែរថា «សួរស្ដីអ្នកទាំងអស់គ្នា! នេះ ជាពេលវេលាមួយដែលជួយអោយខ្លួនឯងបាត់ការនឿយហត់ចាស! តែកុំភ្លេចខំប្រឹងធ្វើការរកលុយ អោយបានច្រើនៗផង ទើបជីវិតមានន័យ» ។

មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!

សូមបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃទី ៤ ខែសីហា មកនេះអ្នកនាង យុគ ចិន្តា ក៏បាន ទៅចូលរួមក្នុងពិធីខួបកំណើតរបស់តារាសម្តែង ពៅ លីដា ផងដែរ តែនៅរសៀលថ្ងៃទី ៥ ខែសីហានេះស្រាប់តែឃើញអ្នកនាងបង្ហោះរូបថតដែលកំពុងតែធ្វើដំណើរកម្សាន្តនៅឯប្រទេសថៃ ធ្វើព្រងើយទៅវិញ ។

មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!

អ្នកនាង យុគ ចិន្តា មិនបានបញ្ជាក់ទេថា តើអ្នកនាងទៅប្រទេសថៃ ពេលនេះគ្រាន់តែ ជាដំណើរកម្សាន្តធម្មតាដើម្បីបំបាត់ការនឿយហត់ពីការងារ រឺក៏ទៅពិនិត្យសុខភាពនោះទេ តែ តាមរយៈរូបភាពបង្ហាញថា អ្នកនាងមានភាពរីករាយក្នុងដំណើរទៅក្រៅប្រទេសនេះណាស់ ។

មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!

បច្ចុប្បន្នគេសង្កេតឃើញថា ពិធីការិនីអ្នកនាង យុគ ចិន្តា តែងតែប្រើជីវិតបែបសប្បាយរីក រាយខុសប្លែកជាងពេលមុនឆ្ងាយណាស់ ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺនៅក្នុងបណ្តាញ សង្គមអ្នកនាងតែងតែបង្ហោះរូបថតយ៉ាងស្រស់ស្អាតជាច្រើនប៉ុស្តិ៍នៅតាមកន្លែងណាដែលអ្នកនាងបានទៅដល់ និងបានថតរូបភាព ៕ យ៉ានុ

មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!មើល យុគ ចិន្តា បង្អួត​សម្រស់​នៅ​ប្រទេស​ថៃ​!