ទេព បូ​ព្រឹក្ស បញ្ចេញ​កំហឹង​ដាក់​អ្នក​ខាំ​ពីក្រោយ​ខ្នង​

6 Videos


ក្រោយពីរបូតឱកាសបង្ហាញសមត្ថភាពទៅវគ្គបន្ដទៀតក្នុងកម្មវិធី I Am a Singer Cambodia កញ្ញា ទេព បូព្រឹក្ស ហាក់មានអារម្មណ៍មិនសប្បាយចិត្តចំពោះបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ ដែលញ៉ាំឱ្យតារាពូកែរាំពត់ពែនខ្លួនរូបនេះតែងតែបញ្ចេញអារម្មណ៍ខឹងសម្បាក្នុងបណ្ដាញសង្គមជាញយដង ។

ទេព បូ​ព្រឹក្ស បញ្ចេញ​កំហឹង​ដាក់​អ្នក​ខាំ​ពីក្រោយ​ខ្នង​

ថ្មីៗនេះ ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍បែបមិនសប្បាយចិត្តប្រាប់ដល់មហាជនឱ្យដឹងថា «ស្រឡាញ់ខ្លាំងណាស់តែមិនគួរណាមើលងាយខ្ញុំអីដល់ម្ល៉ឹង ពីក្រោយខ្នង ហើយម៉េចមុខផ្សេងក្រោយផ្សេងចឹង ពេលនិយាយហ្នឹងគិតថាខ្លួនត្រូវ ១០០% មែនហេស ធ្វើដូចស្រឡាញ់យកចិត្តទុកដាក់លើខ្ញុំខ្លាំងណាស់ អរគុណ ហើយការស្រឡាញ់បែបនេះ»

ទេព បូ​ព្រឹក្ស បញ្ចេញ​កំហឹង​ដាក់​អ្នក​ខាំ​ពីក្រោយ​ខ្នង​

ទោះបីជា ទេព បូព្រឹក្ស ត្រូវរបូតចេញពីការបង្ហាញសមត្ថភាពមុនគេក្នុងចំណោមបេក្ខភាពតារាចម្រៀង ហង្សមាស ប្រាំមួយដួងផ្សេងទៀតក៏ដោយ ក៏តារារាងតូចច្រឡឹងរូបនេះនៅតែទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនាង ហើយនាងនៅតែមានកម្លាំងចិត្តឡើងបង្ហាញសមត្ថភាពច្រៀង និង រាំតាមឆាកប្រគំតន្ត្រីនានាបានយ៉ាងល្អ មិនឱ្យអ្នកគាំទ្រអស់សង្ឃឹមនោះឡើយ ៕ ភូមិន្ទ

ទេព បូ​ព្រឹក្ស បញ្ចេញ​កំហឹង​ដាក់​អ្នក​ខាំ​ពីក្រោយ​ខ្នង​ទេព បូ​ព្រឹក្ស បញ្ចេញ​កំហឹង​ដាក់​អ្នក​ខាំ​ពីក្រោយ​ខ្នង​ទេព បូ​ព្រឹក្ស បញ្ចេញ​កំហឹង​ដាក់​អ្នក​ខាំ​ពីក្រោយ​ខ្នង​