កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​

6 Videos


ជារឿងដ៏ចៃដន្យមួយ ដែលកូនកំដរប្រុសស្រីក្នុងមង្គលការតារាសម្ដែង ជា វណ្ណារិទ្ធ បានសាងស្នេហាជាមួយគ្នារហូតដល់បង្កើតបានជាពិធីភ្ជាប់ពាក្យឡើង ក្រោយពេលដែលអ្នកទាំងពីរបានស្គាល់ និង សិក្សាចិត្តគ្នាអស់រយៈពេលជាងបីឆ្នាំមកនេះ ។

កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​

លោក ជា វណ្ណារិទ្ធ បានបង្ហើបប្រាប់មហាជនពីចំណងស្នេហ៍កូនកំដរក្នុងមង្គលការរបស់លោកឱ្យដឹងថា «ចាំមិនភ្លេចក្នុងជីវិត កាលពីឆ្នាំ ២០១៣ ម្នាក់ជាកូនកំដរខ្ញុំ Somonkul Khun ហើយម្នាក់ទៀតជាកូនកំដរប្រពន្ធខ្ញុំ Molinna Mong ហើយថ្ងៃនេះជាថ្ងៃមង្គលរបស់អ្នកទាំងពីរក្នុងពិធីភ្ជាប់ពាក្យ រយៈពេលជាង ៣ ឆ្នាំនេះអ្នកទាំងពីរបានស្គាល់ និង រាប់អានគ្នា ឆ្លងកាត់រឿងរ៉ាវជាច្រើនទម្រាំមានថ្ងៃនេះហើយវាមិនមែនជាភាពចៃដន្យនោះទេតែវាជា Miracle Love ។ ចាំបានមួយទៀតមិត្តរបស់ខ្ញុំម្នាក់នេះហើយដែលចាប់បានផ្កាសំណាងពីយើងខ្ញុំ ថ្វីត្បិតថ្ងៃនេះខ្ញុំមិនបានចូលរួមតែខ្ញុំពិតជាមានសេចក្តីរីករាយឥតឧបមា ហើយសូមជូនពរឱ្យអ្នកទាំងពីរជួបតែសេចក្តីសុខ សុភមង្គល និង ស្រឡាញ់គ្នាជារៀងរហូត ។ ដោយក្តីស្រឡាញ់ពី ខ្ញុំ Chea Vannarith (M1)»

កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​

បើតាមការរៀបរាប់របស់លោក ជា វណ្ណារិទ្ធ អាចនិយាយថាវាជារឿងចៃដន្យ ឬជានិស្សិយរបស់អ្នកទាំងពីរដែលបានស្គាល់គ្នានៅថ្ងៃនោះហើយបង្កើតចំណងស្នេហ៍ដោយការស្វែងយល់ចិត្តគ្នារហូតឈានដល់ពិធីភ្ជាប់ពាក្យដ៏សប្បាយរីករាយនេះ ៕ ភូមិន្ទ

កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​កូន​កំដរ​ប្រុស ស្រី ក្នុង​មង្គលការ ជា វណ្ណា​រិ​ទ្ធ ភ្ជាប់ពាក្យ​ជាមួយគ្នា​