អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​

6 Videos


តារាសម្តែង និង បង្ហាញម៉ូដប្រុសរូបសង្ហាលោក រតនៈ វិសិដ្ឋ ថ្មីៗនេះបានប្តូររថយន្តថ្មី យ៉ាងទំនើបយកមកជិះ ការប្តូរនេះគេអាចដឹងបានតាមរយៈរូបភាពដែលលោកបានបង្ហោះរូប ភាពរថយន្តថ្មីម៉ាក Range Rover ដោយមានដាក់នំ និង ផ្លែឈើសែននៅពីលើក្បាលឡានផង ដែរនៅក្នុង Instagram របស់លោកព្រមទាំងមានសរសេរអក្សរអមជាមួយរូបភាពនោះថា «សំណាងល្អណា លុយចូល» ។

អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​

តាមរយៈនៃការប្តូររថយន្តទំនើបជិះបែបនេះគេអាចសន្និដ្ឋានបានថា តារាប្រុសរូបនេះ ពិតជាមានហុងស៊ុយឡើងខ្លាំងបានជាមានជីវភាពធូរធា ព្រោះក្រៅពីសម្តែង និង បង្ហាញម៉ូដ ហើយនោះលោក រតនៈ វិសិដ្ឋ ក៏ត្រូវគេដឹងថា លោកមានមុខរបររកស៊ីផ្ទាល់ខ្លូនផងដែរ គ្រាន់តែ លោកមិនចង់ចេញឈ្មោះតែប៉ុណ្ណោះ ។

អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​

សូមរំឭកថា លោក រតនៈ វិសិដ្ឋ ត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈវ៉ុលចម្រៀងរបស់ផលិតកម្មថោន នៅក្នុងបទ «I’m Sorry» របស់អ្នកចម្រៀង មាស សុខសោភា និងបទ «អស់ឱកាស» របស់លោក ករុណា ពេជ្រ ។ ក្រៅពីនោះលោកក៏បានលេចមុខមាត់ច្រើននៅក្នុងវ៉ុលចម្រៀងមួយចំនួនទៀតរបស់ផលិតកម្មនានាស្ទើរគ្រប់ផលិតកម្មទាំងក្នុង និង ក្រៅស្រុក ។ ការចេញមុខស្ទើរគ្រប់ផលិតកម្មទាំងក្នុងបទចម្រៀង និង ភាពយន្តបែបនេះហើយដែលបានប្រែ ក្លាយខ្សែជីវិតរបស់តារាសម្តែង និង បង្ហាញម៉ូតរូបនេះឱ្យបោះជំហ៊ានទៅមុខបន្តិចម្តងៗរហូត ឈានទៅដល់គោលដៅនៃភាពល្បីល្បាញដូចសព្វថ្ងៃនេះ ។

អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​

គេនៅចាំបានថា ក្រៅពីការសម្តែងនៅក្នុងស្រុកហើយនោះ រតនៈ វិសិដ្ឋ ថែមទាំងអាច ឈានជើងទៅសម្តែងនៅក្រៅប្រទេសជាហូរហែរថែមទៀតផង ជាពិសេសនៅប្រទេសអូស្ត្រាលី ។ រតនៈ វិសិដ្ឋ ក៏ត្រូវបានគេចាត់ទុកថា ជាតារាប្រុសមួយរូបដែលមានរូបសម្រស់ស្រស់សង្ហា ផង ដែរ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់នាពេលនេះ គឺដោយសារតែលោកតែង តែហាត់ប្រាណដើម្បីបង្ហាញពីសាច់ដុំធំៗបែបជាបុរសពិតៗតែម្តង ៕ យ៉ានុ

អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​អស់ទាស់​! រតនៈ វិសិដ្ឋ ប្តូរ​រថយន្ត​ទំនើប​ជិះ​យ៉ាង​រំភើយ​