អីយ៉ា​! សា​វីន ហ្វី​លី​ប ដាក់​មួយ​ឃ្លា​អាចឱ្យ​អ្នកសិល្បៈ​ចូលរួម​ខួបកំណើត ពៅ លីដា យប់មិញ​ភ្លឺភ្នែក​

6 Videos


កាលពីយប់មិននេះ នៅក្នុងពិធីខួបកំណើតរបស់តារាសម្តែង ពៅ លីដា គេចាប់អារម្មណ៍ឃើញមានភ្ញៀវកិត្តិយសជាតារាសិល្បៈជើងចាស់ជើងថ្មីជាច្រើនបានទៅចូលរួម ក្នុងនោះក៏មានវត្តមានរបស់តារាសម្តែងលោក សាវីន ហ្វីលីប ផងដែរ ។ ដែលការចូលរួមរបស់លោក សាវីន ហ្វីលីប ក្នុងគ្រានោះ បានធ្វើឱ្យលោកកើតចិត្តនឹកឡើងថា បើមានអ្នកសិល្បៈច្រើនបែបនេះទៅចូលរួមពិធីបុណ្យសព ៧ ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា នៅពេលខាងមុខមិនដឹងល្អយ៉ាងណា ។

អីយ៉ា​! សា​វីន ហ្វី​លី​ប ដាក់​មួយ​ឃ្លា​អាចឱ្យ​អ្នកសិល្បៈ​ចូលរួម​ខួបកំណើត ពៅ លីដា យប់មិញ​ភ្លឺភ្នែក​

ជាមួយការលើកឡើងក្នុងចិត្តដែលលោកនិយាយថាបែបគំនិតឆ្កួតៗនេះ លោក សាវីន ហ្វីលីប បានសរសេរបង្ហាះលើបណ្តាញសង្គមហ្វេសប៊ុកថា «យប់មិញជួបស្រីស្អាតប៉ុបពី!អូយចង់លង់ !! នៅខួបកំណើតកញ្ញាពៅលីដាពិធីយប់មិញនេះមានអ្នកសិល្បៈចាស់ថ្មីចូលរួមច្រើនមែនទែនមិនគួរឱ្យជឿ ។ ខ្ញុំឆ្លៀតទៅក្រោយគេប្រហែលម៉ោង៩កន្លះយប់ព្រោះជាប់ថតរឿង «ភ្លៀងមួយតក់» ផលិតដោយSEATV ខ្ញុំចេះតែលួចគិតឆ្កួតៗតែម្នាក់ឯងថាបើអ្នកសិល្បៈទាំងអស់នេះនាំគ្នាទៅចូលរួមបុណ្យ៧ថ្ងៃរបស់តារាសម្តែងដែលក្របំផុតគឺលោកហង្សផល្លីមធុរ៉ានៅថ្ងៃអាទិត្យខាងមុខនេះមិនដឹងវិញ្ញាណក្ខន្ធសពសប្បាយចិត្តយ៉ាងណាទេ?»

អីយ៉ា​! សា​វីន ហ្វី​លី​ប ដាក់​មួយ​ឃ្លា​អាចឱ្យ​អ្នកសិល្បៈ​ចូលរួម​ខួបកំណើត ពៅ លីដា យប់មិញ​ភ្លឺភ្នែក​

តាមរយៈខ្លឹមសារនេះដែរ លោក សាវីន ហ្វីលីប មិនមានចេតនា ឬ មានគំនិតចង់ស៊កសៀតផ្លែផ្កាណាមួយដល់មិត្តអ្នកសិល្បៈនៅឡើយ តែប្រហែលជាការពញ្ញាក់អារម្មណ៍មួយរបស់លោកដល់មិត្តអ្នកសិល្បៈមួយចំនួនដែលបានមើលរំលងពិធីបុណ្យសពអតីតតារាសម្តែង ហង្ស ផល្លីមធុរ៉ា កាលពីពេលកន្លងទៅ ។

អីយ៉ា​! សា​វីន ហ្វី​លី​ប ដាក់​មួយ​ឃ្លា​អាចឱ្យ​អ្នកសិល្បៈ​ចូលរួម​ខួបកំណើត ពៅ លីដា យប់មិញ​ភ្លឺភ្នែក​

ហាក់ជាការសំណូមពរដល់មិត្តអ្នកសិល្បៈទាំងចាស់ ទាំងថ្មីនោះដែរ លោក សាវីន ហ្វីលីប ក៏បានបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទនៃពិធីបុណ្យ ៧ ថ្ងៃ នៃសពលោក ហង្ស ផល្លីមធុរ៉ា ផងដែរថានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យខាងមុខនេះផងដែរ ៕ សាកល

អីយ៉ា​! សា​វីន ហ្វី​លី​ប ដាក់​មួយ​ឃ្លា​អាចឱ្យ​អ្នកសិល្បៈ​ចូលរួម​ខួបកំណើត ពៅ លីដា យប់មិញ​ភ្លឺភ្នែក​អីយ៉ា​! សា​វីន ហ្វី​លី​ប ដាក់​មួយ​ឃ្លា​អាចឱ្យ​អ្នកសិល្បៈ​ចូលរួម​ខួបកំណើត ពៅ លីដា យប់មិញ​ភ្លឺភ្នែក​