ស្ត្រីម្នាក់មុជទឹកសមុទ្ររាល់ថ្ងៃ ដើម្បីរើសលុយដែលគេទម្លាក់ពីលើនាវា មកចិញ្ចឹមចៅ

ឳពុកម្តាយតែងតែស្រឡាញ់កូនគឺស្រឡាញ់ខ្លាំង រហូតដល់មិនគិតពីអាយុជីវិតខ្លួនឯងទៀតផង ហើយសូម្បីតែចៅៗក៏ស្រឡាញ់ដែរ ព្រោះជាសាច់ឈាមតែមួយ។ ចំពោះអ្នកស្រី lola Maria ទោះបីជាប្រឈមមុខទៅនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ តែគាត់ហ៊ានមុជទឹកដើម្បីរើសកាក់ដែលគេបោះចោលដើម្បី យកមកផ្គង់ផ្គង់ជីវភាពគ្រួសារ។

ទោះបីជាគាត់មានអាយុរហូតដល់ទៅ 74 ឆ្នាំយ៉ាងណាក៏ដោយ តែស្រ្តីរូបនេះ បានធ្វើចេញទូកទៅកាន់កំពង់ផែ Lucena ដើម្បីសុំអោយអ្នកដំណើរទាំងនោះបោះលុយអោយគាត់មកខាងក្រោម។

នៅក្នុងមួយថ្ងៃគាត់អាចប្រមូលកាក់ដែលអ្នកដំណើរទាំងនោះបានបោះមកចូលមកក្នុងទឹកហើយភ្លាមនេះគាត់ចាប់ផ្តើមមុជទឹកទៅបាតសមុទ្រដើម្បីរើសវាតែម្តង ដែលក្នុងមួយថ្ងៃៗគាត់អាចសន្សំបានពី 5 ដុល្លាទៅ 10 ដុល្លា ដែលវាសមល្មមសម្រាប់ការទិញអង្ករ, ស៊ុតហើយនិងម្ហូបចំណីមួយចំនួនផ្សេងទៀត។

ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយ សុខភាពរបស់អ្នកម្តាយជនជាតិពីលីពីនដ៏កម្សត់រូបនេះ ហាក់ត្រូវបានធ្លាក់ចុះបន្តិច ដោយគាត់បានកត់សម្គាល់ឃើញថា គាត់ពិបាកដកដង្ហើមយ៉ាងខ្លាំងពេលងើបចេញពីទឹកមកតោងមកលើទូក ហើយមានពេលខ្លះទៀតនោះគាត់បានបាត់បង់កាក់អស់មួយចំនួនទៀតផងដោយសារតែភ្នែកចុះស្រវាំង ហើយគាត់សង្ឈឹមថាគាត់នឹងអាចបើកអាជីវកម្មខ្នាតតូចមួយដោយមិនចាំបាច់មុជទឹករាល់ថ្ងៃនោះឡើយ៕

ប្រភព៖ khmerwonder


Related Posts