ចៀវ វៃ ព្រមទម្លាយដើមហេតុដែលត្រូវរៀបការឱ្យបានលឿន

បន្ទាប់ពីពិធីជប់លៀងអាពាហ៍ពិពាហ៍របស់តារាសម្ដែងស្រី លីន ស៊ិនរ៉ូ (Ruby Lin) និង លោក ហួចៀន ហ័រ (Wallace Huo) ដែលបានប្រព្រឹត្តិឡើងនៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី ០២ ខែសីហា កន្លងទៅនេះ នាងលីន ស៊ិនរ៉ូ ផ្ទាល់បាននិយាយឲ្យដឹងថា នាងមានផ្ទៃពោះ ៣ ខែជាមួយប្ដីរបស់នាងលោក ហួចៀន ហ័រ មុនពេលចូលរោងការ ។

ចៀវ វៃ ព្រមទម្លាយដើមហេតុដែលត្រូវរៀបការឱ្យបានលឿន

នាង លីន ស៊ិនរ៉ូ និយាយដូចនេះគឺមានចេតនាចង់បកស្រាយព័ត៌មានចរចាមអារាមជាច្រើនដែលធ្លាប់លើកឡើងថា នាងមានផ្ទៃពោះមុនរៀបការ ហើយបន្ទាប់ពីមានការបកស្រាយពីសំណាក់សាមីខ្លួននាង លីន ស៊ិនរ៉ូ ដូចនេះអាចឲ្យយើងដឹងច្បាស់ថា នាងពិតជាមានផ្ទៃពោះមុនរៀបការពិតប្រាកដមែន ។

គួបញ្ជាក់ដែរថាកាលនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍របស់នាង លីន ស៊ិនរ៉ូ និង លោក ហួចៀន ហ័រ នៅទីក្រុងតៃប៉ិ គេបានចាប់អារម្មណ៍ម្ដងរួចមកហើយចំពោះសម្ដីរបស់តារាចម្រៀងតៃវ៉ាន់នាង ឆៃលីយ៉ិង (Jolin Tsai) ដែលបាននិយាយជូនពរទៅកាន់គូស្វាមីភរិយាខាងលើនេះថា «សូមឲ្យកូនរបស់អ្នកទាំងពីរមានសុខភាពល្អ» ៕ (ប្រភព៖ អេស៊ានវ័ន) កុសល


Related Posts