ទៀតហើយ!!! ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ដោយសារ​ភ្ញៀវ​ថត​ជាប់​មុខសពនៅលើ​មឈូស

ក្នុងពេលគ្រួសារទាំងសងខាង ធ្វើពិធីបុណ្យសព លាយជាមួយពិធីមង្គលការ ឱ្យកូនគូស្នេហ៍ដែលស្លាប់ក្នុងគ្រោះចរាចរណ៍នៅស្រុកស័តហ៊ីប ខេត្តឈុនប៊ុរី ប្រទេសថៃមក ស្រាប់តែភ្ញៀវម្នាក់ដែលមកចូលរួមក្នុងពិធីនេះ បានថតជាប់ផ្ទៃមុខកូនប្រុស ប៉ៃរ៍ ណាយឥស្សរៈ ឬ ប៉ៃរ៍ សុខវឌ្ឍនា នៅនឹងមឈូសដែលតម្កល់ទន្ទឹមនឹងមឈូសកូនស្រី ។

បើតាមជំនឿរបស់ចាស់ទុំថា នេះជាវិញ្ញាណរបស់អ្នកស្លាប់ បង្ហាញឱ្យឃើញចំពោះតែមនុស្សម្នាក់ប៉ុណ្ណោះ តែពេលនេះថាជារឿងចៃដន្យក៏ថាបាន ដែលភ្ញៀវម្នាក់លើកទូរស័ព្ទដៃថត ក៏ឃើញជាប់តែម្តង !!

មុនស្លាប់ គូស្នេហ៍វ័យក្មេងនេះ បានជិះម៉ូតូត្រឡប់មកផ្ទះទាំងកណ្តាលអធ្រាត្រ ប៉ុន្តែចៃដន្យអាក្រក់ ក៏បានជួបគ្រោះកាច ត្រូវរថយន្តបុកស្លាប់ទាំង ២ នាក់ ។

ក្រោយពិធីបុណ្យ និង ពិធីមង្គលការបង្គ្រប់កិច្ចចប់ ក៏មានកើតហេតុម្តងទៀត ដោយសាច់ញាតិសពបានថតជាប់រូបកូនប្រុសឈរនៅកណ្តាលមឈូសម្តងទៀត គេក៏នាំគ្នានិយាយថា នេះជាវិញ្ញាណរបស់អ្នកស្លាប់ ។ ភា្លមៗនោះ ក៏មាន Share រូបថតជាប់វិញ្ញាណសពនេះតៗគ្នាលើអនឡាញទៅ ។

រីឯធាតុសពទាំង ២ នឹងត្រូវធ្វើពិធីបណ្តែតគង្គានៅថ្ងៃសៅរ៍ ទី ៦ សីហានេះ ដើម្បីឱ្យដួងវិញ្ញណអ្នកទាំង ២ ទៅកាន់សុគតិភព ៕

ជារឿយៗ នៅស្រុកថៃតែងជួបហេតុការណ៍ក្នុងបុណ្យសព ជួនឃើញវិញ្ញាណខ្មោចឈរលើមឈូស ជួនថតជាប់ដៃ ឬ ជើង ជាមួយដៃភ្ញៀវ… ។ល។ ដោយប្រជាជនថៃភាគច្រើនជាអ្នកមានអប្បិយជំនឿងប់ងុល ៕  សូរ្យសែង (ដេលីញូវ)


ទៀតហើយ!!! ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ដោយសារ​ភ្ញៀវ​ថត​ជាប់​មុខសពនៅលើ​មឈូស

សារព័ត៌មាន​ល្បីៗចាប់អារម្មណ៍កាបូបតម្លៃ១១ដុល្លាររបស់ភរិយានាយករដ្ឋមន្ត្រី​សិង្ហបុរី

ទៀតហើយ!!! ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ដោយសារ​ភ្ញៀវ​ថត​ជាប់​មុខសពនៅលើ​មឈូស

កាន់តំណែង​បាន​ជាង​១​ថ្ងៃ លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ព្រមាន​ចិន និង​កូរ៉េខាងជើង