ព្រលឹងចុងសក់ យន្តហោះរត់ធ្លាក់ផ្លូវ ឡើងថ្នល់ប៊ិះបុកឡាន

នៅម៉ោងជាង ៤ រសៀលថ្ងៃទី ៥ សីហានេះ យន្តហោះដឹកជញ្ជូនទំនិញមួយគ្រឿង បានរត់ធ្លាក់ផ្លូវនៅព្រលានយន្តហោះអុីតាលី ជ្រុលទៅផ្លូវថ្នល់ដែលកំពុងមានចរាចរណ៍ខ្វាត់ខ្វែង គ្រាន់តែក្បាលយន្តហោះប៊ិះជល់នឹងរថយន្តកំពុងបើក ។ គេបានបិទព្រលានយន្តហោះ ៥ ម៉ោង ដើម្បីសម្រួលជួលជុលឡើងវិញ ។

យន្តហោះនោះធុនបូអ៊ីង 737-400 ជើងហោះហើរ 7332 ផ្ទុកទំនិញរបស់ក្រុមហ៊ុន DHL ចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង ឆ្ពោះមកប្រទេសអ៊ីតាលី តែក្នុងពេលចុះចតក៏បានប្រឈមនឹងសភាពអាកាសយ៉ាងអាក្រក់ ទើបកើតឧបទ្ទវហេតុនាពេលនោះ ៕ សូរ្យសែង 

ប្រភព៖មតិអ្នក


Related Posts