លោក ហ៊ុន សែន ​ព្រមាន​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​កោះ​​ឱ្យ​ដក​ខ្លួន​ចេញ​​​ បើ​មិន​​ធ្វើ​សកម្មភាព​​អភិវឌ្ឍ​ន៍​​

នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។ បទបញ្ជានេះបានចេញកាលពីថ្ងៃពុធ ក្នុងថ្ងៃតែមួយដែលប្រជាពលរដ្ឋប្រមាណ២០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាខេត្តព្រះសីហនុ ដោយសង្ឃឹមបានជួបលោកនាយករដ្ឋមន្ត្រីដែលចុះទៅខេត្តនេះ ដើម្បីសុំឱ្យលោកជួយដោះស្រាយវិវាទដីធ្លីផ្សេងៗរបស់ខ្លួន។ នៅក្នុងសារមួយបង្ហោះតាមហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ អំឡុងដំណើរទស្សនកិច្ចពេលរាត្រីទៅកាន់ខេត្តព្រះសីហនុ លោក ហ៊ុន សែន បានលើកឡើងថា “ចំពោះគម្រោងវិនិយោគកោះដែលគ្មានសកម្មភាព គឺត្រូវពិនិត្យដកយកមកវិញ ជាពិសេសដោយជនមួយចំនួនដែលយកអាជ្ញាប័ណ្ណដើរលក់ គឺត្រូវដកយកមកជាបន្ទាន់”។ នៅក្នុងបទបញ្ជានេះ លោកមិនបានបញ្ជាក់ថា តើកោះ ឬគម្រោងអភិវឌ្ឍន៍ណាខ្លះអាចនឹងរងផលប៉ះពាល់ទេ។ កាលពីម្សិលមិញ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា លោកមិនដឹងថា គម្រោងអភិវឌ្ឍន៍ដែលទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍនៅឯនាយឆ្នេរសមុទ្រនេះមានចំនួនប៉ុន្មាន ឬគម្រោងទាំងនោះស្ថិតក្នុងស្ថានភាពបែបណាឡើយ ពីព្រោះវាស្ថិតក្រោមរង្វង់សមត្ថកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លោកថ្លែងថា “ដូច្នេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយ CDC ដើម្បីស្វែងយល់ថា តើគម្រោងអភិវឌ្ឍន៍ចំនួនប៉ុន្មានត្រូវបានផ្ដល់ឱ្យនៅលើកោះ ពីព្រោះកិច្ចសន្យាអភិវឌ្ឍន៍នៅឯ CDC”។ ទោះជាយ៉ាងណា លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ជា វុទ្ធី អ្នកនាំពាក្យស្ថាប័ននេះមិនអាចទាក់ទងសុំការបំភ្លឺបានទាក់ទិនបញ្ហានេះ។ ប្រជាពលរដ្ឋមូលដ្ឋានប្រមាណ២០០នាក់បានប្រមូលផ្ដុំគ្នានៅឯការិយាល័យរបស់លោក យន្ត មីន កាលពីថ្ងៃពុធ ដោយសង្ឃឹមបានជួបជាមួយលោកនាយករដ្ឋមន្ត្រីអំឡុងដំណើរទស្សនកិច្ចរបស់លោក ដើម្បីសុំឱ្យលោកជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីផ្សេងៗរបស់ខ្លួនជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន។ យោងតាមអ្នកតវ៉ាទាំងនោះបានឱ្យដឹងថា អភិបាលខេត្តរូបនេះបានហៅមនុស្សមួយក្រុមតូចក្នុងចំណោមអ្នកតវ៉ាឱ្យចូលទៅខាងក្នុងសាលាខេត្ត បង្ខំឱ្យពួកគាត់អង្គុយក្នុងបន្ទប់មួយរហូតដល់លោក […]

The post លោក ហ៊ុន សែន ​ព្រមាន​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​កោះ​​ឱ្យ​ដក​ខ្លួន​ចេញ​​​ បើ​មិន​​ធ្វើ​សកម្មភាព​​អភិវឌ្ឍ​ន៍​​ appeared first on The Cambodia Daily.