ទូរទស្សន៍ NHK នៅ​ជប៉ុន​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹ​ត្ត​ការណ៍​កីឡា Rio Olympics ក្នុង​ទំហំ 8K

6 Videos


កីឡាអូឡាំពិក Rio Olympics នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ។ ក្នុងព្រឹត្តការណ៍កីឡាដ៏ធំនោះបណ្តាញពត៌មាន NHK នៅជប៉ុនមួយនេះ នឹងធ្វើការផ្សាយបន្តផ្ទាល់នូវព្រឹត្តការណ៍ប្រកួតក្នុងរូបភាពវីដេអូទំហំរហូតដល់ទៅ 8Kឯណោះ ដែលមិនធ្លាប់មានពីមុនមក ដែលនេះជាបច្ចេកវិទ្យាបញ្ចូនរូបភាពថ្មីមួយមានកម្រិតរូបភាពច្បាស់បំផុត ។

បណ្តាញ ទូរទស្សន៍ NHK នឹងសហការណ៍ជាមួយបណ្តាញផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលមួយចំនួន ដូចជា TV Globo និង OBS ដើម្បីអោយសារធារណៈជនអាចមើលបាន តាមរយៈការផ្សាយពីផ្កាយរណប និង តាមទូរទស្សន៍ ។
ទំហំ 8Kនេះគឺស្ថិតក្នុងកម្រិតដង់ស៊ីតេទំហំ 7689 x 4420 ។ វាមានទំហំ ១៦ដងនៃទំហំ 1080 Full HD។ លើសពីនេះកម្រិតសំឡេងក៏កើនពី ៧,១ ទៅទំហំ ២២,២ ផងដែរ ជាប្រភេទ surround sound ។ ដោយឡែកបច្ចុប្បន្ននេះនៅមិនទាន់មានទូរទស្សន៍អាចមើលវីដេអូក្នុងកម្រិតទំហំដង់ស៊ីតេនេះនៅលើទីផ្សារនៅឡើយ ។

សម្រាប់អ្នកដែលចង់ទស្សនាទំហំធំ 8K បែបនេះ គេអាចទៅទស្សនានៅទីក្រុងអូសាកា នៅរោងមហោលស្រប Grand Front Osaka Knowledge និងនៅតំបន់ចំនួន ៥កន្លែងទៀត នៅក្នុងទីក្រុងតូក្យូ ដូចជា សារៈមន្ទីរ NHK មន្ទីរពិសោធន៍ស្រាវជ្រាវ NHK Science & Technical Research, រោងមហោលស្រប NHK Minna no Hiroba Fureai, សាល Marucube និងមជ្ឈមណ្ឌល Panasonic Center ។ ប៉ុន្តែក្រៅពីតំបន់ទាំងនេះ ប្រជាជននៅទូទាំងពិភពលោកត្រឹមតែអាចទស្សនាបានក្នុងទំហំ HD និង 4K ឫក្នុងទំហំទាបជាងនេះតែប៉ុណ្ណោះ ។ លើសពីនេះបណ្តាញ OBS នឹងរៀបចំអោយអ្នកអាចទស្សនាប្រភេទ Virtual Reality បានផងដែរ ៕ សុផល