បង្ក្រាបឡានឡង់គ្រីស័រ ដឹកឈើប្រណិត និងឃាត់ខ្លួនប៉ូលីស ពាក់ស័ក្តិ ៤ម្នាក់ ឈ្មោះសេង វាសនា

ខេត្តរតនគិរី ៖ កាលពីវេលាទាបភ្លឺថ្ងៃទី៥ខែសីហាឆ្នាំ២០១៦នេះ កម្លាំងចម្រុះ ខេត្តរតនគិរី បានចុះបង្ក្រាបរថយន្តឡង់គ្រឺស័រមួយគ្រឿង ដឹកឈើប្រណីតពេញ បម្រុងចូលក្រុងបានលុង ត្រង់ចំណុចភ្នំកូនសេក ស្ថិតក្នុងភូមិតាអងកាតែឃុំ តាអងស្រុកកូនមុំ ខេត្តរតនគិរី។ រថយន្តដឹកឈើមួយគ្រឿងនោះត្រូវបាន មន្ត្រី ជំនាញអះអាងថាជារបស់លោកស័ក្តិ៤សេងវាសនាមន្ត្រីនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលជាកូនចៅជំនិត លោកសក្តិ៥ឈ្មោះ នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរី។

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កូនមុំបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានពីកម្លាំង សម្ងាត់មានរថយន្តលួចដឹកឈើឆ្លងកាត់ភូមិសាស្ត្រខ្លួននោះ កម្លាំងសមត្ថកិច្ច ចម្រុះបានសុំយោបល់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំង អាវុធហត្ថធ្វើការបង្ក្រាបតែម្តង។ បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើប្រណីត ត្រូវនាំ យកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ចែងតាមនិតិវិធី ច្បាប់៕

បង្ក្រាបឡានឡង់គ្រីស័រ ដឹកឈើប្រណិត និងឃាត់ខ្លួនប៉ូលីស ពាក់ស័ក្តិ ៤ម្នាក់ ឈ្មោះសេង វាសនា

បង្ក្រាបឡានឡង់គ្រីស័រ ដឹកឈើប្រណិត និងឃាត់ខ្លួនប៉ូលីស ពាក់ស័ក្តិ ៤ម្នាក់ ឈ្មោះសេង វាសនា បង្ក្រាបឡានឡង់គ្រីស័រ ដឹកឈើប្រណិត និងឃាត់ខ្លួនប៉ូលីស ពាក់ស័ក្តិ ៤ម្នាក់ ឈ្មោះសេង វាសនា  បង្ក្រាបឡានឡង់គ្រីស័រ ដឹកឈើប្រណិត និងឃាត់ខ្លួនប៉ូលីស ពាក់ស័ក្តិ ៤ម្នាក់ ឈ្មោះសេង វាសនា