​ទូរសព្ទ​ប្រើ​ Android 7.0 Nougat ដំបូង​គេ​នឹង​បង្ហាញ​ខ្លួន​​ដើម​ខែ​ក្រោយ​

LG បាន​បញ្ជាក់​ជា​ថ្មី​​ថា ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​​ម៉ូដែល​ V20 នឹង​ជា​ទូរសព្ទ​ដំបូង​គេ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat ហើយ​ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​​ថ្ងៃ​ទី ៦ ខែ​កញ្ញា ខាង​មុខ​។

 

​ទូរសព្ទ​ប្រើ​ Android 7.0 Nougat ដំបូង​គេ​នឹង​បង្ហាញ​ខ្លួន​​ដើម​ខែ​ក្រោយ​

ម៉ូដែល V10

 

ត្បិត​ថា​ LG មិន​បាន​ចែក​រំលែក​ព័ត៌មាន​លម្អិត​ពី​សមត្ថភាព​ V20 ប៉ុន្តែ​វា​នឹង​នៅ​តែ​មាន​ចំណុច​ពិសេស​ដូច​ម៉ូដែល​មុន​ V10 មាន​ដូច​ជា​អេក្រង់​ចំនួន​ពីរ, អេក្រង់​មេ​ទំហំ​ ៥,៧ អ៊ីញ និង​ មាន​មុខងារ​ Always-On អាច​បង្ហាញ​ព័ត៌មាន​ដោយ​មិន​ចាំ​បាច់​ដោះ​សោ​ទូរសព្ទ។ ចំពោះ​​តម្លៃ​វិញ​​ប្រហែល​ ៦០០ ដុល្លារ​ ដូច​ម៉ូដែល​មុន​ដែរ។

 

​ទូរសព្ទ​ប្រើ​ Android 7.0 Nougat ដំបូង​គេ​នឹង​បង្ហាញ​ខ្លួន​​ដើម​ខែ​ក្រោយ​

 

​​​​​​​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​គេ​នៅ​មិន​ទាន់​អាច​ប៉ាន់​ស្មាន​បាន​នៅ​ឡើយ​ទេ ដូច​នេះ​មាន​តែ​រង់​ចាំ​​ថ្ងៃ​ប្រកាស​ជា​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ៕

ចុច​អាន៖ ASUS ជាប់​លំដាប់​លេខ ២ លើ​ទីផ្សារ Smartphone ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​