សិង្ហបុរី​ រួច​ពី​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​ពី​ក្រុម​ភេរវជន​

នៅថ្ងៃសុក្រនេះ ប៉ូលិស ឥណ្ឌូណេស៊ី បានចាប់ខ្លួនមនុស្ស ៦ នាក់ មានផែនការវាយប្រហារដោយប្រើរ៉ុកកែត បាញ់សំដៅរកប្រទេស សិង្ហបុរី អ្នកទាំងនោះជាជនជាតិ ឥណ្ឌូណេស៊ី មានអាយុចាប់ពី ១៩ ឆ្នាំដល់ ៤៦ ឆ្នាំ ត្រូវបានចាប់ខ្លួននៅទីកន្លែងផ្សេងៗគ្នាក្បែរកោះ Batam របស់ប្រទេស ឥណ្ឌូណេស៊ី ។
សិង្ហបុរី​ រួច​ពី​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​ពី​ក្រុម​ភេរវជន​

ចំណែកអាជ្ញាធរ សិង្ហបុរី បានរឹងបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងក្រោយទទួលបានព័ត៌មានអំពីផែនការវាយប្រហារទៅលើកូននាគអាស៊ី ដោយប្រើរ៉ុកកែត ។ ប៉ូលិសកំពុងសួរចម្លើយជនសង្ស័យទាំងនោះ ដើម្បីឲ្យដឹងថា តើពួកគេមានទំនាក់ទំនងនឹងជីវពល Bahrun Naim ដែលបានវាយប្រហារក្នុងទីក្រុង ហ្សាកាតា កាលពីដើមឆ្នាំ ២០១៦ ឬ យ៉ាងណា ។

ក្រសួងការបរទេស សិង្ហបុរី ប្រកាសថា ភា្នក់ងារសន្តិសុខ កំពុងទាក់ទងជាមួយអាជ្ញាធរ ឥណ្ឌូណេស៊ី ចាប់តាំងពីផែនការវាយប្រហាររ៉ុកកែត ត្រូវបានបន្ទច់បង្អាក់ ដើម្បីបន្តតាមតានក្រុមភេរវជនដទៃទៀត ដែលជាប់ពាក់ព័ន្ធក្នុងផែនការនោះ ។

ជ្រោយ Marina របស់ប្រទេស សិង្ហបុរី ជាកន្លែងពេញនិយមបំផុតសម្រាប់អ្នកទេសចរ ក្នុងនោះសណ្ឋាគារខ្សាច់នៅលើជ្រោយ Marina គឺជាសម្បត្តិមានតម្លៃបំផុតសម្រាប់ទាក់ទាញទេសចរ ។
សិង្ហបុរី​ រួច​ពី​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​ពី​ក្រុម​ភេរវជន​
ប្រែសម្រួល៖ kqube
ប្រភព៖ BBC

  • សិង្ហបុរី​ រួច​ពី​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​ពី​ក្រុម​ភេរវជន​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: