Duterte-​ “អ្នក​នយោបាយ​ក៏​ត្រូវ​បាញ់​សម្លាប់​ដែរ​ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន”​

លោក Rodrigo Duterte បញ្ជាក់ម្ដងទៀត ឲ្យបន្តបាញ់សម្លាប់អ្នកជួញដូរថ្នាំញៀន រួមទាំងអ្នកនយោបាយផងដែរ ដែលជាប់ពាក់ព័ន្ធ ប៉ុន្តែលោកសារភាពថា មនុស្សមួយចំនួនត្រូវបានគេសម្លាប់ទាំងគ្មានកំហុស ហើយរដ្ឋាភិបាលនឹងស៊ើបអង្កេត ។

“ប៉ូលិសដែលបានប្រយុទ្ធជាមួយឈ្មួញថ្នាំញៀន គឺមិនបាច់ស៊ើបអង្កេតឡើយ នេះគឺជាបញ្ជារបស់ខ្ញុំ” លោកប្រធានាធិបតីបញ្ជាក់ដូច្នេះ ដើម្បីផ្ដល់អំណាចការពារខ្លួនសម្រាប់កងកម្លាំងរដ្ឋាភិបាល ដែលអនុវត្តសង្គ្រាមប្រឆាំងថ្នាំញៀន ។
Duterte-​ “អ្នក​នយោបាយ​ក៏​ត្រូវ​បាញ់​សម្លាប់​ដែរ​ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន”​
កាលពីថ្ងៃពុធ អង្គរក្សប្រដាប់ដោយអាវុធ ៦ នាក់របស់ចៅហ្វាយក្រុងមួយក្នុងប្រទេស ហ្វីលីពីន ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងជំនួញថ្នាំញៀន ចំណែកចៅហ្វាយក្រុង បានចូលសារភាព និងប្រគល់ខ្លួនឲ្យប៉ូលិស ដើម្បីរួចពីសេចក្ដីស្លាប់ ។

រហូតមកដល់ពេលនេះ មនុស្សប្រមាណ ៤០០ នាក់ ក្នុងប្រទេស ហ្វីលីពីន ត្រូវបានសម្លាប់ ក្រោមស្លាកសញ្ញាសង្គ្រាមប្រឆាំងភេរវកម្ម បញ្ជាដោយ ប្រធានាធិបតីទើបជាប់ឆ្នោត លោក Rodrigo Duterte ។

Duterte-​ “អ្នក​នយោបាយ​ក៏​ត្រូវ​បាញ់​សម្លាប់​ដែរ​ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន”​

ប្រែសម្រួល៖ kqube
ប្រភព៖ asiancorrespondent

  • Duterte-​ “អ្នក​នយោបាយ​ក៏​ត្រូវ​បាញ់​សម្លាប់​ដែរ​ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន”​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: