ភរិយារំភើបរហូតដល់ស្រក់ទឹកភ្នែក ក្រោយពីស្វាមីធ្វើរឿងមួយ ! (មានវីដេអូ)

អង់គ្លេស៖ ស្នេហានៅលើលោកនេះ ពិតជាទំហំធំណាស់មិនអាចគណនាបានឡើយ ដូចជាគូស្នេហ៍មួយគូ ដែលភរិយាមានជម្ងឺរលាកសសៃប្រសាទ ក្នុងដំណាក់កាលធ្ងន់ធ្ងរស្ទើតែគ្មានសង្ឃឹម ថានឹងនៅមានជីវិតរស់បន្តទៀត បានធ្វើឱ្យបុរសចិត្តស្មោះជាស្វាមីនៅប្រទេសអង់គ្លេសម្នាក់នេះ សុខចិត្តតស៊ូជំនះឧបសគ្គ គ្រប់បែបយ៉ាងដើម្បីបង្ហាញពីសេចក្តីស្នេហាស្មោះស្ម័គ្រ ដ៏ធំធេងរបស់ខ្លួនចំពោះនាង។

ដើម្បីអបអរនៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ១០ឆ្នាំ វីរៈបុរសស្មោះស្នេហ៍លោក Carl Gilbertson ដែលជាអ្នករស់នៅទីក្រុង Liverpool បានអញ្ជើញក្រុមតន្ត្រី Liverpool Media Academy និងមានការចូលរួមពីសាច់ញាតិទាំងសងខាងផង មកសម្តែងបទចម្រៀងមួយបទ ដែលមានចំណងជើងថា Just the Way You Are នៅកណ្តាលទីសាធារណៈ ដែលជាបទចម្រៀង ដែលប្រពន្ធគាត់ចូលចិត្តស្តាប់ជាទីបំផុត ជូនជាកាដូដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើល សម្រាប់ភរិយាជាទីស្រឡាញ់។ មិនតែប៉ុណ្ណោះគាត់ក៏បានអញ្ជើញមិត្តភក្តិ និងភ្ញៀវកិត្តិយសដែលធ្លាប់បានទៅចូលរួម ពិធីមង្គលការពួកគេមកចូលរួមផងដែរ ដើម្បីបង្កើតបរិយាកាសដ៏ភ្ញាក់ផ្អើលមួយនេះ។

នៅចំពោះមុខមហាជនទូទៅ និងភ្ញៀវកិត្តិយស ព្រមទាំងសាច់ញាតិជាច្រើននាក់ អ្នកស្រី Laura ជាភរិយាដែលកំពុងអង្គុយនៅលើរទេះរុញ មានសេចក្តីរំភើបជាខ្លាំង រហូតទប់ទឹកភ្នែកមិនបាន ភ្លាមៗនោះគាត់ក៏បានទ្រហោយំមួយរំពេច ដោយនឹកស្មានមិនដល់ ចំពោះកាដូដ៏មហិមាពីស្វាមី។ ស្របជាមួយនោះដែរ បងប្អូនរបស់អ្នកស្រី Lauraក៏បានលើកបដាសរសេរអក្សរថា "រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍អ្នកស្រី Laura" បង្ហាញទៅអ្នកស្រីយ៉ាងរំភើប និងមានការទះដៃអបអរសាទរ ពីទស្សនិកជន ជាច្រើន ហើយថែមទាំងស្រែកហ៊ោរជូនពរ ឱ្យក្តីស្រឡាញ់ពួកគាត់ឱ្យនៅស្ថិតស្ថេរ ជារៀងដរាបទៀតផង។

នេះគឺជាសក្ខីភាពមួយបង្ហាញពីស្នេហាស្មោះ ទោះបីជាមានឧបសគ្គមកចង់បំបែក ពួកគេ ក៏លោក Carl Gilbertson នៅតែមិនព្រមចុះចាញ់ដែរ គឺគាត់នៅតែស្រឡាញ់ ភរិយាអស់ពីបេះដូង មើលថែរក្សានាងអស់មួយជីវិត ជាពិសេសគឺព្រមធ្វើរឿង គ្រប់យ៉ាងដើម្បីឱ្យនាងសប្បាយចិត្ត។ពិតជារឿងដ៏កម្រមែននៅក្នុងឆាកជីវិត មនុស្សយើង៕

ចង់ដឹងថាទិដ្ឋភាពពិតនោះគួរឱ្យរំភើបខ្លាំងប៉ុណ្ណាទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត