រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​

6 Videos


តាមប្រភពពត៌មានទើបលេចលឺថ្មីមួយបានអោយដឹងថា រថយន្ត Chevrolet Camaro ZL1 ម៉ូឌែល សម្រាប់ឆ្នាំ ២០១៧ បានបង្ហាញមុខហើយ នៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ។

រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​

រថយន្តនេះមានចំណុះម៉ាស៊ីនទំហំ ៦,២លីត្រ ប្រភេទ Supercharged V8 កម្លាំង ៦៥០សេះ ។ សម្រាប់ម៉ូឌែលថ្មីនេះមានប្រភេទចង្កឹះលេខ ១០លេខ ជាប្រភេទលេខដៃនិងលេខអូតូ និងមួយប្រភេទទៀតមានចង្កឹះលេខដៃចំនួន ៦លេខ ។ រថយន្តនេះមានមុខងារពិសេសៗកំណត់ការបើកបរជាច្រើន ទៅតាមស្ថានភាពផ្លូវ ដែលជួយអោយអ្នកបើកបរមានភាពជឿជាក់សម្របតាមស្ថានភាពផ្លូវធ្វើដំណើរ ។

រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​

កង់រថយន្តមានទំហំថាស ២០អ៊ីងប្រភេទអាលុយមីញ៉ូម បំពាក់នូវកង់ប្រភេទ 285/30ZR20 សម្រាប់កង់ខាងមុខ និង 305/30ZR20 សម្រាប់កង់ក្រោយ ។ ដែលកង់ទាំងនេះជាផលិតផលរបស់ Goodyear Eagle ។

រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​

នៅក្នុងរថយន្តក៏មានបំពាក់បច្ចេកវិទ្យាសម័យទំនើបជាច្រើនសម្រាប់ការកំសាន្ត ដូចជាអាចហៅទូរស័ព្ទចេញចូល និងមានប្រព័ន្ធ Wifi ជាដើម ។ ប្រភេទរថយន្តនេះគឺសក្តិសមបំផុត សម្រាប់យុវវ័យទាន់សម័យ ។ ចំពោះតម្លៃនិងលក្ខណៈពិសេសមួយចំនួនទៀត ក្រុមហ៊ុនមិនទាន់បានប្រកាសអោយដឹងនៅឡើយ ៕ សុផល

រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​រថយន្ត Chevrolet Camaro ZL1 ឆ្នាំ ២០១៧ មាន​កម្លាំង ៦៥០​សេះ​