បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន ឆក់​ខ្លួនឯង​ស្លាប់​នៅ​វាលស្រែ

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់​ បាន​បាត់បង់​ជីវិត នៅ​កណ្តាល​វាលស្រែ​តែ​ម្នាក់ឯង ខណៈ​ដែល​ចេញពីផ្ទះ​ ប្រាប់​ប្រពន្ធ​ថា​ទៅ​ឆក់​ត្រី​ នៅ​តាម​វាលស្រែ​ដូច​រាល់ដង តែ​មិនដឹង​ជា​ឆក់​ត្រី​យ៉ាងណា បែរជា​ឆក់​ខ្លួនឯង​ស្លាប់​ទៅ​វិញ​។

ហេតុការណ៍​ ដែល​មិន​គួរ​ឱ្យ​កើត​មាន​នេះ កើតឡើង​កាលពី​ទី​០៤ ខែសីហា វេលា​ម៉ោង​ប្រហែល​៨​យប់​។ បើ​តាម​សមត្ថកិច្ច​កិច្ច​បានឱ្យ​ដឹង​ថា បុរស​ដែល​ចេញ​ទៅ​ឆក់​ត្រី​បែរជា​ឆក់​ខ្លួនឯង​ស្លាប់​នោះ​ឈ្មោះ អិន ដាំ អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កសិករ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ដូន​យូរ ឃុំ​ជា​ខាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

តាម​សម្តី​អ្នកស្រុក​ បាន​រាយការណ៍​មក​ថា រៀង​ង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវវស្សា ជន​រង​គ្រោះ​តែងតែ​ចេញ​ទៅ​ឆក់​ត្រី នៅ​វាលស្រែ​ជា​រៀងរាល់ថ្ងៃ​ គឺ​ឲ្យ​តែ​ព្រលប់ គឺ​គាត់​ចេញ​ទៅ​តាម​ទម្លាប់​។ ដូច​សព្វមួយដង នៅ​ថ្ងៃ​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ​បាន​រៀបចំ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួន ​ចេញ​ទៅ​ឆក់​ត្រី និង​បាន​ចេញពីផ្ទះ​ប្រហែលជា​ម៉ោង​ប្រមាណ​ជា​៨​យប់ ហើយ​បាន​បាត់​ពី​ផ្ទះ​តាំង ពី​ពេល​នោះ​មករ​ហូត​ដល់​ភ្លឺ​ មិនឃើញ​ញ​ត្រឡប់​ទៅ​ផ្ទះ​។

រីឯ​ប្រពន្ធ ដែល​នៅ​ចាំ​នៅផ្ទះ ដោយ​មេឃ​ភ្លឺ​គឺ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ហើយ​នៅ​តែ​មិនឃើញ​ប្តី​ត្រឡប់​មក​វិញ​សោះ ក៏​បានការ​បារម្ភ លាយឡំ​និង​ការ​សង្ស័័យ ក៏​ចេញ​តាម​រកតែ​ម្នាក់ឯង ស្រាប់តែ​ឃើញ​ប្តី​របស់​ខ្លួន​ ដេក​ស្លាប់​នៅ​ក្នុង​វាលស្រែ​ដែល​មានទឹក​ដក់ ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា ២​គីឡូម៉ែត្រ ដោយនៅ​ជិត​ខ្លួន​មាន​ភ្ជាប់​ជាមួយ​ឩ​បក​រណ៍​ឆក់​ត្រី​ផង​ដែរ​។

ពេល​ឃើញ​ទិ​ដ្ឋា​ភាព​បែប​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែកយំ​ហៅ​បងប្អូន និង​អ្នកស្រុក​មក​ជួយ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ ឱ្យមក​ជួយ​អន្តរាគមន៍​ផង​ដែរ​។ ក្រោយ​ពេល​សមត្ថកិច្ច​មក​ដល់​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា សព​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ប្រដាប់​ឆក់​ត្រី​ដោយ​ខ្លួនឯង​។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែររថា ដោយឡែកករណីមួយវិញទៀត  កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុចក្រុមទី១ ភូមិគងទុំ ឃុំពាមឯក ស្រុកឯកភ្នំ បច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យ តាមប្រពៃណី។

ប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល បានតខ្សែភ្លើង ដើម្បីឆក់ត្រីក្នុង អូរក្បែរផ្ទះ ហើយភ្លាត់ស្នៀត ត្រូវចរន្តភ្លើង ឆ្លងឆក់ស្លាប់ ភ្លាមៗតែម្តង។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែល បានស្លាប់នោះ មានឈ្មោះ ហឿប ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើ។

បន្ទាប់ពីកើត ហេតុហើយ អ្នកភូមិនិងក្រុមគ្រួសារ បានប្តឹងសមត្ថកិច្ច ឲ្យចុះមកកន្លែង កើតហេតុ និងពិនិត្យលើ សពជនរងគ្រោះ បានសន្និដ្ឋានថា ជនរងគ្រោះពិតជា បានស្លាប់ ដោយសារឆក់ ខ្សែភ្លើងស្លាប់ ដោយខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ សពជនរងគ្រោះ ឲ្យទៅសាច់ញាតិ និងក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីរួចហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន ឆក់​ខ្លួនឯង​ស្លាប់​នៅ​វាលស្រែ

បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន ឆក់​ខ្លួនឯង​ស្លាប់​នៅ​វាលស្រែ

បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន ឆក់​ខ្លួនឯង​ស្លាប់​នៅ​វាលស្រែ

បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន ឆក់​ខ្លួនឯង​ស្លាប់​នៅ​វាលស្រែ