អគ្គនាយកដ្ឋានគយ ប្រកាសឲ្យម្ចាស់​យានយន្ត គ្មានពន្ធគ្រប់​ប្រភេទ ប្រញាប់ចូលមក​បង់ពន្ធ ព្រោះថ្ងៃ​កំណត់​ជិត​ដល់ហើយ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឲ្យបានជ្រាបថា កាលបរិច្ឆេទនៃការ អនុគ្រោះទទួលការបង់ពន្ធអាករ កាន់តែឈានជិត​ដល់ថ្ងៃកំ​ណត់ សូមម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទ និងការបង់ពន្ធបង្គ្រប់បន្ទាប់ពីការកក់ប្រាក់ពន្ធ២០% ប្រញាប់ប្រញាល់ចូលមកបង់ពន្ធជូនរដ្ឋ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ ចេញនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា៖

* សម្រាប់រថយន្តចង្កូតឆ្វេង និងយានយន្តផ្សេងទៀតគ្រប់ប្រភេទ៖ ដំណាក់កាលអនុគ្រោះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ហើយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ នឹងឈានដល់ដំណាក់កាលនៃប្រតិបត្តិការបង្ក្រាប។

* សម្រាប់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធ២០%រួចហើយ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ គឺជាកាលបរិច្ឆេទចុងក្រោយនៃការទទួលការបង់ពន្ធបង្រ្គប់ ដោយពុំមានការពន្យាពេលបន្តទៀតទេ។​

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទនឹងយកចិត្តទុកដាក់ រូតរះបង់ពន្ធបង្គ្រប់ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យមានការកកស្ទះជាយថាហេតុនាថ្ងៃឱសានវាទ។ ការខកខនក្នុងការបំពេញកាតព្វកិច្ចពន្ធ ក្រោយកាលបរិច្ឆេទ ឱសានវាទខាងលើ នឹងត្រូវទទួលរងនូវវិធានការបង្ក្រាបដោយម៉ឺងម៉ាត់ និងទូលំទូលាយនៅទូទាំងប្រទេស តាមបទប្បញ្ញត្តិជាធរមាន ដោយពុំមានការរើសអើងឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីខែកក្កដា កន្លងទៅនេះ នៅថ្ងៃទី២៦ ខែកក្កដានេះ ឆ្នាំ២០១៦ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។

មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បានរួមមាន ម៉ាក Lexus, Camry, Siena។

រថយន្តទំនើបៗដែលកម្លាំងគយចល័ត ចាប់នៅថ្ងៃទី២៥ ខែកក្កដាមាន៖

1. Lexus GX460 010 Gold ចាប់បាននៅផ្លូវ៤១០ ទួលទំពូងចំការមន

2. Siena 013 Gold ចាប់បាននៅចាក់អង្រែលើ ខណ្ឌមានជ័យ

3. Lexus 350 012 white ចាប់បាននៅផ្ទះលេខ១១ ផ្លូវលេខ០៥ ខ័ណដង្កោ ក្នុងបូរីពិភពថ្មី

4. Lexus HS 250h silver 010 ចាប់បាន ទួលទំពង ចំការមន

5. Camry 013 White ចាប់បាននៅ ផ្លូវលេខ358 ទួលស្វាយព្រែ១ ចំការមន

6. Lexus GX470 03 white ចាប់បាននៅក្បែស្តុប DN មុខA1

រថយន្តទំនើបៗដែលកម្លាំងគយចល័ត ចាប់នៅថ្ងៃទី២៦ ខែកក្កដាមាន៖

1. Camry 012 Gold សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ

2. Lexus RX 400h 08 Gold សង្កាត់ត្រាំធ្នុង ខណ្ឌសែនសុខ ក្នុងបូរីពិភពថ្មីត្រពាំងឈូក

3. Camry 014 gold សង្កាត់បឹងរាំង ខណ្ឌដូនពេញ

4. Lexus RX450 011 Gold សង្កាត់ទឹកល្អក់១ ខណ្ឌទួលគក

យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅថ្ងៃនេះនៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។

ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖
អគ្គនាយកដ្ឋានគយ ប្រកាសឲ្យម្ចាស់​យានយន្ត គ្មានពន្ធគ្រប់​ប្រភេទ ប្រញាប់ចូលមក​បង់ពន្ធ ព្រោះថ្ងៃ​កំណត់​ជិត​ដល់ហើយ

អគ្គនាយកដ្ឋានគយ ប្រកាសឲ្យម្ចាស់​យានយន្ត គ្មានពន្ធគ្រប់​ប្រភេទ ប្រញាប់ចូលមក​បង់ពន្ធ ព្រោះថ្ងៃ​កំណត់​ជិត​ដល់ហើយ