ការផ្តល់ជូនពិសេសពីសាលា ហ៊ែរ៉ុដស៏អន្តរជាតិ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៦-២០១៧

ភ្នំពេញ៖ សាលា ហ៊ែរ៉ុដស៏អន្តរជាតិ (Harrods International Academy) គឺជាសាលាអន្តរជាតិដំបូងគេនៅក្នុង ប្រទេសកម្ពុជាដែលប្រើប្រាស់រួមគ្នានូវកម្មវិធី IPC មកពីចក្រភពអង់គ្លេស ដែលកំពុងនិយមទូទាំងសកលលោក និងគណិតវិទ្យារបស់ប្រទេសសិង្ហបុរី ដែលមានគុណភាពទទួលស្គាល់ លើពិភពលោក។

ដោយមានការគាំទ្រ និងទទួលស្គាល់គុណភាពពីសំណាក់ អាណាព្យាបាលជាច្រើន សាលា ហ៊ែរ៉ុដស៏អន្តរជាតិ បានពង្រីកសាខាពីរបន្ថែមទៀតនៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ ដោយក្នុងនោះរួមមាន ទីតាំងមត្តេយ្យសិក្សាដែលស្ថិតនៅសង្កាត់បឹងកេងកង១ និងសាខាទី៣ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ដោយទទួលចុះឈ្មោះទាំងសិស្សមត្តេយ្យ (១.៥-៦ ឆ្នាំ) និងបឋម (៦-១២ ឆ្នាំ)។

សាលាហ៊ែរុដស៍អន្តរជាតិផ្តោត សំខាន់ទៅលើ ៦ចំណុច រួមមានកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ គណិតវិទ្យា និងភាសាអង់គ្លេស គ្រូបង្រៀនសុទ្ធតែជាជនជាតិដើមដែលនិយាយភាសាអង់គ្លេស វិន័យ និងសុជីវធម៌ល្អ បរិស្ថានស្អាតប្រកបទៅដោយសុវត្ថិភាព និងការចែករំលែក និងការយល់ដឹងជាសកល។ លើសពីនេះទៅទៀត សាលាក៏មានបំពាក់ទៅ ដោយគ្រឿងបរិក្ខារទំនើបៗដូចជា អាងហែលទឹក កន្លែងក្មេងលេង មជ្ឈមណ្ឌលកីឡា បន្ទប់ពេទ្យ កន្លែងអានសៀវភៅ និងបណ្ណាល័យ និងថ្នាក់រៀនតាមបែបសតវត្សន៏ទី ២១ ជាដើម។

ដើម្បីអបអរសាទរការបើកបវេសន្សកាលថ្មីឆ្នាំសិក្សា ២០១៦-២០១៧ និងការបើកសាខាថ្មីបន្ថែមនៅសង្កាត់ទួលស្វាយព្រៃ១ សាលារៀនយើងខ្ញុំ បានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស១៥%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀន ដោយឥតគិតថ្លៃ លើសពីនេះទៅទៀត សម្រាប់ការចុះឈ្មោះជាក្រុម ២ នាក់ ឬ ៣ នាក់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស២០%លើថ្លៃសិក្សា និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃពិសេសរហូតទៅដល់២៥%លើថ្លៃសិក្សាសម្រាប់ការចុះឈ្មោះជាក្រុមចាប់ពី ៤ នាក់ឡើងទៅ និងការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។

សម្រាប់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលមានបំណងចង់ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាលារៀងរាល់ម៉ោងធ្វើការដែលមានអាស័យដ្ឋានស្ថិតនៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច វេបសាយ ។ សម្រាប់សាខាទួលស្វាយព្រៃ អាស័យដ្ឋានស្ថិតនៅអាគារលេខ ១ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ សារអេឡិចត្រូនិច ។ សាលាទទួលពាក្យចុះឈ្មោះសិស្ស ចូលរៀនចាប់ពីអាយុ ១.៥ ឆ្នាំ ដល់ ១២ ឆ្នាំ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការផ្តល់ជូនពិសេសពីសាលា ហ៊ែរ៉ុដស៏អន្តរជាតិ  សម្រាប់ឆ្នាំសិក្សាថ្មី ២០១៦-២០១៧

ការផ្តល់ជូនពិសេសពីសាលា ហ៊ែរ៉ុដស៏អន្តរជាតិ  សម្រាប់ឆ្នាំសិក្សាថ្មី ២០១៦-២០១៧