ចោរឆក់ទូរស័ព្ទជនបរទេស នៅមុខក្រសួងទេសចរណ៍ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ស្ទាក់ចាប់បាន២នាក់

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌ៧មករា នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានចេញប្រតិបត្តិការ តាមស្ទាក់បង្ក្រាបបានចោរឆក់ទូរស័ព្ទ ចំនួន២នាក់ ត្រង់ចំណុចផ្លូវ៩៣ កែងផ្លូវ២១៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ក្រុមចោរនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិជប៉ុនម្នាក់ នៅមុខក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី០៥ ខែសីហានេះ។

លោក នេត ស៉ីថុន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា បន្ទាប់ពីបានទទួលថា មានករណីចោរឆក់ខាងលើ លោកបញ្ជាឱ្យកម្លាំងនគរបាលខណ្ឌ ដែលកំពុងល្បាតស្រាប់ ចេញតាមស្ទាក់ដេញប្រផាប់ចាប់ប្រភើង និងឃាត់ខ្លួនជនដៃឆើតពូកែឆក់ទាំង២នាក់ខាងលើ ព្រមទាំងបានបញ្ជូន ទៅអធិការខណ្ឌភ្លាមៗ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការបន្ត។

លោកអធិការបានបន្តថា ទោះបីជាលោកប្រើពាក្យសម្ដីលើសលស់លើមន្រ្តីក្រោមឱវាទជារឿយៗនោះ តែទាំងនេះក៏ដើម្បីទប់ស្កាត់បទល្មើស ពង្រឹងសណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកកាលពីយប់ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ក៏មាន។ នៅក្នុងនោះ បានឲ្យដឹងថា នារីជនជាតិបរទេស២នាក់ ជិះម៉ូតូកូនទាមួយគ្រឿង​ ត្រូវបានជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង​ បានធ្វើសកម្មភាពឆក់កាបូប​ បានសម្រេចបណ្តាលឲ្យរងរបួស។

នារីជនបរទេសដែលត្រូវចោរឆក់ យកកាបូបបានប្រាប់ថា សម្ភារដែលបាត់បង់មាន​ ទូរសព្ទ័​ iPhone មួយគ្រឿង​ និង​លិខិតឆ្លងដែន។ ក្រោយពេលកើតហេតុ ជនរងគ្រោះ​ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលមិត្តភាពតែប៉ុណ្ណោះ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត