វេស្ទើន​ប៉ះ​ប៉ូលិស​ ខណៈ​ CMAC​ ជួប​ក្រោន ពាន​លីគ​កំពូល​កម្ពុជា​

ក្រុម​វេស្ទើន​ភ្នំពេញ​ នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ ​ប៉ូលិស​ ​នៅ​ម៉ោង​៣:៣០​នាទី ​ ស្រប​ពេល​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា នឹង​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោន​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៦​:០០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១៥។

 

វេស្ទើន​ប៉ះ​ប៉ូលិស​ ខណៈ​ CMAC​ ជួប​ក្រោន ពាន​លីគ​កំពូល​កម្ពុជា​ក្លឹបភ្នំពេញ​ក្រោន

 

​​​​ក្រុម​បាត​តារាង​ វេស្ទើនភ្នំពេញ​ មក​ទល់​ពេល​នេះ​ទើប​តែ​មាន​៤ពិន្ទុ​តែ​ប៉ុណ្ណោះ​ ក្នុង​១២​ប្រកួត​កន្លង​មក​ ក្នុង​នោះ​គឺ​ស្មើ​៤​និង​ចាញ់៨។​ ការ​ជួប​គ្នា​ជើង​ទី១​ក្រុម​ទាំង​ពីរ​ស្មើ​ ២-២​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ចំណែក​ឯ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មាន​ចំណាត់​ថ្នាក់​លេខ៧​ មាន​១៤​ពិន្ទុ​ ដោយ​១៤​ប្រកួត​កន្លង​មក ​ឈ្នះ៣​ ស្មើ៥​ និង​ចាញ់៦ដង។

 

វេស្ទើន​ប៉ះ​ប៉ូលិស​ ខណៈ​ CMAC​ ជួប​ក្រោន ពាន​លីគ​កំពូល​កម្ពុជា​ក្លឹបប៉ូលិស

 

ចំណែក​១គូទៀត​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ​និង​ភ្នំពេញ​ក្រោន​ដែល​ក្រុម​ទាំង២​នឹង​ប្រកួត​គ្នា​នៅ​ពហុកីឡាដ្ឋាន​​នា​ម៉ោង៦ល្ងាច។​ ភ្នំពេញក្រោន​ ស្ថិត​នៅ​លេខរៀង​ទី៦​ ប្រកួត​បាន​១៣ដង​ ឈ្នះ៥​ ស្មើ៤ និង​ចាញ់៤។​ ចំពោះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​​វិញ​មាន​លេខ​រៀង​ទី៨​ មាន៨​ពិន្ទុ​ ក្នុង​នោះ​ឈ្នះ២​ ស្មើ២​ ហើយ​ចាញ់១០។​

 

វេស្ទើន​ប៉ះ​ប៉ូលិស​ ខណៈ​ CMAC​ ជួប​ក្រោន ពាន​លីគ​កំពូល​កម្ពុជា​

ក្លឹបស៊ីម៉ាក់

 

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​រក​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដើម្បី​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​នេះ​ខិត​ជិត​ដល់​ពេល​បញ្ចប់​ផង​ដែរ​នៅ​សល់​តែ​៤ប្រកួត​ទៀត​តែ​ប៉ុណ្ណោះ។ ក្រុម​ដែល​រំពឹង​ថា​នឹង​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ មាន​តែ​២​ក្រុម​ទេ​គឺ​ក្រសួង​ការពារ​ជាតិ និង​បឹង​កេត​អង្គរ ដែល​មាន​ពិន្ទុ​ប្រដេញ​គ្នា​៕

 

អត្ថបទ​ នួន​ ស៊ីណា​​​​​​​