ម្ចាស់ក្លឹប Leicester City ផ្តល់រង្វាន់រថយន្តទំនើប ដល់កីឡាករ

យោងការប្រកាសនៅក្នុងបណ្តាញទំនាក់ទំនង Twitter របស់ក្លឹប កាលពីល្ងាចថ្ងៃ 5 សីហា 2016 នេះ​ ជាមួយការលើក​ទឹកចិត្ត​សំរាប់ការខិតខំជ្រោមជ្រែងអោយក្លឹបឈ្នះពានជាប្រវត្តិសាស្រ្តកាលពីរដូវកាលមុន ម្ចាស់ក្លឹបកញ្ជ្រងខៀវ Leicester City និងផ្តល់រង្វាន់រថយន្តទំនើបសេរី BMW i8 តម្លៃ£96000ផោន​សំរាប់កីឡាករម្នាក់ៗ បើសិនជាកីឡាករក្លឹបកញ្ជ្រោងខៀវការពារ តំណែង​ជើងឯក English Premier League រដូវកាល 2016-2017 នេះ។ ប៉ុន្តែសំរាប់កីឡាករ៤រូបផ្សេងទៀត ដែលបានផ្លាស់ក្លឹបទៅហើយមានដូចជា N’Golo Kante, Joe Dodoo, Andrej Kramaric and Yohan Benalouane ខកខាន​មិនមាន​ក្នុងបញ្ជីឈ្មោះដែលត្រូវទទួលបាននោះទេ។

Picture2

Picture3

(រថយន្តទំនើប BMW supercar i8 ដែលចតនៅកីឡាដ្ឋាន Leicester’s King Power Stadium ត្រៀមទុកផ្តល់ជារង្វាន់​លើកទឹកចិត្តដល់កីឡាករ)

Picture4

តើគ្រូបង្វឹក Ranieri អាចដឹកនាំកូនក្រុមលោកការពារដំណែងបានទេរដូវកាលនេះ?

ក្លឹបLeicester City បានឈ្នះពានរង្វាន់ English Premier League លើកទី១ក្នុងប្រវត្តិសាស្រ្ត របស់ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹក Claudio Ranieri ជនជាតិអ៊ីតាលី គឺបន្ទាប់ពីការ​បង្កើត​ពានលំដាប់កំពូលរបស់ចក្រភពអង់គ្លេសនេះចាប់តាំងពីឆ្នាំ1992 មក។ ហើយកាន់តែធ្វើអោយក្លឹប​មានភាពល្បី​​រន្ទឺ​សុះសាយ​​​​​​​​នាំអោយប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់ពេញនិយមសម័យទំនើប សតវត្ស​ទី២១ស្កាល់​ក្លឹប​នេះ កាន់តែ ច្បាស់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថាម្ចាស់ក្លឹប Leicester City គឺជាមហាសេដ្ឋីជនជាតិថៃ  Vichai Srivaddhanamprabha ហើយក្លឹបកញ្ជ្រោងខៀវនិងត្រូវប្រកួតជាមួយក្លឹបបិសាចក្រហម Man.United នាថ្ងៃអាទិត្យក្នុងកម្មវិធី Community Shield មុនបើករដូវកាល( F.A Cup Winner Vs  English Premier League Champion ) ហើយនិងត្រូវប្រកួតនៅសប្តាហ៏ទី១ជាមួយនិងក្លឹប Hull City នៅថ្ងៃទី ១៣ សីហា​២០១៦ខាងមុខនេះ។

អត្ថបទ:បូលីន

ប្រភព:bleacher report

The post ម្ចាស់ក្លឹប Leicester City ផ្តល់រង្វាន់រថយន្តទំនើប ដល់កីឡាករ appeared first on CamboSport.