ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​

​ក្រោយ​ឡើង​កាន់​តំណែង​ប្រមាណ​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ លោក​ Rodrigo​ Duterte​ ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​ ធ្លាប់​បាន​ប្រកាស​អះអាង​ថា​ ក្នុង​រយៈពេល​០៦​ខែ​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់ពី​ក្នុង​ប្រទេស​ទេ​នោះ​ លោក​នឹង​ចុះ​ចេញពី​តំណែង​ភ្លាម​ ខណៈ​ទន្ទឹម​នឹង​ការ​ប្រកាស​អះអាង​នេះ​ ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ជាង​១០០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ជាង​៤​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ និង​ជាង​៦​ម៉ឺន​នាក់​បាន​ចេញ​មក​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្នុង​បទ​ប្រើប្រាស់​គ្រឿងញៀន​ ។​

ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​

​ឥឡូវនេះ​ ផុត​ពី​រឿង​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ឋិត​ក្នុង​មុខសញ្ញា​កម្ចាត់​នោះ​ លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​បរិស្ថាន​នៅ​ទីក្រុង​ Davao​ នា​ដើមខែ​សីហា​ ឆ្នាំ​២០១៦​នេះ​ថា​ "​ខ្ញុំ​នឹង​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​,​ ខ្ញុំ​នឹង​ប្រយុទ្ធ​ជាមួយ​ និង​បំផ្លាញ​ពួក​បិសាច​ឲ្យ​អស់ពី​ប្រទេស​យើង​"​ ។​

ផុត​ពី​ករណី​គ្រឿងញៀន​ មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពួក​សេដ្ឋី​ជំនួញ​ទុច្ចរិត​ឲ្យ​អស់​

​ព័ស្តុតាង​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​អះអាង​របស់​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​នរូ​ប​នេះ​ គឺ​លោក​ប្រធានាធិបតី​បាន​លើកយក​ករណី​សេដ្ឋី​ជំនួញ​មាន​សិទ្ធិ​អំណាច​ក្នុង​នយោបាយ​ម្នាក់​ឈ្មោះ​ Roberto​ Ongpin​ នាយក​ក្រុមហ៊ុន​ AIA​ Capital​ Inc.,​ ក្រុមហ៊ុន​ AIA​ Capital​ Investment​ Management​ Ltd.​ និង​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ហ្គេ​ម​អន​ឡាញ​ Philweb​ Corp.​ និង​ក្រុមហ៊ុន​ Alphaland​ Corp.​ ព្រមទាំង​មានទ្រព្យ​សម្បត្តិ​លំដាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ធ្វើ​ជា​គំរូ​ ។​

​លោក​ Roberto​ Ongpin​ អាយុ​៧៩​ឆ្នាំ​ ជា​អ្នកជំនួញ​លំដាប់​មហាសេដ្ឋី​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ និង​អតីត​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ នា​សម័យ​គ្រប់គ្រង​អំណាច​ដោយ​លោក​ Ferdinand​ Marcos​ បាន​សម្រេចចិត្ត​លាលែង​ចេញពី​តំណែង​គ្រប់គ្រង​ក្រុមហ៊ុន​ Philweb​ Corp.​ គឺ​មាន​រយៈពេល​តែ​០១​ថ្ងៃ​ បន្ទាប់​ពី​ការ​ប្រកាស​អះអាង​ថា​ កម្ទេច​ក្រុមហ៊ុន​សេដ្ឋី​ជំនួញ​ទុច្ចរិត​ ដោយ​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ រួច​មក​ ។​

​លោក​ Rodrigo​ Duterte​ អាយុ​៧១​ឆ្នាំ​ និង​ជា​មេធាវី​មួយ​រូប​ផង​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​១៦​របស់​ហ្វី​លី​ពី​ន​ នា​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​លោក​ប្រកាស​អះអាង​ថា​ លោក​នឹង​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​ និង​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ដែល​បំផ្លាញ​សង្គម​ហ្វី​លី​ពី​ន​ឲ្យ​អស់​ក្នុង​អាណត្តិ​នៃ​ការ​កាន់​តំណែង​របស់​លោក​ ៕​

Related