ចិន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ប៉ូលិស​ និង​ប្រជាជន​ត្រៀមខ្លួន​ “​ធ្វើសង្គ្រាម​ដែនសមុទ្រ​”

​ទី​ភ្នា​ក់​សារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៦​ ដោយ​ដកស្រង់​សេចក្តី​អំពាវនាវ​មួយ​របស់​លោក​ឧត្តមសេនីយ៍​ Chang​ Wanquan​ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ និង​ត្រួតពិនិត្យ​កម្លាំង​ទាហាន​ចិន​នៅ​ខេត្ត​ Zhejiang​ ឲ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ប៉ូលិស​ និង​ប្រជាជន​ត្រៀមខ្លួន​ចូលរួម​ "​ធ្វើសង្គ្រាម​ដែនសមុទ្រ​"​ ដែល​ការ​អំពាវនាវ​បែប​នេះ​ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ និង​ខាងកើត​កំពុង​មាន​ជម្លោះ​មាន​ភាព​តានតឹង​ស្រាប់​ ។​

ចិន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ប៉ូលិស​ និង​ប្រជាជន​ត្រៀមខ្លួន​ “​ធ្វើសង្គ្រាម​ដែនសមុទ្រ​”

​លោក​ Le​ Hai​ Binh​ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៦​ ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ថា​ "​សន្តិភាព​ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងកើត​ ឬ​សមុទ្រ​ចិន​ខាង​ត្បួ​ង​ គឺជា​ផលប្រយោជន៍​ និង​ជា​ការ​ចង់បាន​របស់​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​ ទាំង​ក្នុង​តំបន់​ និង​ទាំង​ក្រៅ​តំបន់​ ។​ ជម្លោះ​នៅ​ក្នុង​ដែនសមុទ្រ​ត្រូវ​តែ​ដោះស្រាយ​ដោយ​សន្តិវិធី​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ មិនមែន​ជា​ការ​ប្រើ​កម្លាំងបាយ​ ឬ​កម្លាំងយោធា​គំរាមកំហែង​ឡើយ​ ។​ "​ ។​

ចិន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ប៉ូលិស​ និង​ប្រជាជន​ត្រៀមខ្លួន​ “​ធ្វើសង្គ្រាម​ដែនសមុទ្រ​”

​បណ្តា​ប្រទេស​ជិត​១០​កំពុង​មាន​ទ​ម្លោះ​ជាមួយ​ចិន​ ពាក់ព័ន្ធ​នឹង​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ និង​ខាងកើត​ រួម​មាន​ ៖​ ហ្វី​លី​ពី​ន​,​ វៀតណាម​,​ ម៉ា​ឡេ​ស៊ី​,​ ព្រុយ​ណេ​,​ឥណ្ឌូ​នេ​ស៊ី​,​ តៃវ៉ាន់​ និង​ជប៉ុន​ ។​

​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​(Permanent​ Court​ of​ Arbitration)​ទីក្រុង​ឡា​អេ​ បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ឈ្នះក្តី​លើ​ប្រទេស​ចិន​ ក្នុង​សំណុំរឿង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ ប៉ុន្តែ​ត្រូវ​បាន​ទីក្រុង​ប៉េ​កាំ​ង​ច្រានចោល​ និង​មិន​អើពើ​ ដោយ​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ព្រមទាំង​ប្រកាស​គំរាម​បង្កើត​តំបន់​ការពារ​ដែនអាកាស​ (ADIZ)​ លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ថែម​ទៀត​ ។​

ចិន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ប៉ូលិស​ និង​ប្រជាជន​ត្រៀមខ្លួន​ “​ធ្វើសង្គ្រាម​ដែនសមុទ្រ​”

​យោង​តាម​គេហទំព័រ​បរទេស​ បាន​ឲ្យ​ដឹង​ថា​ កងកម្លាំង​យោធា​ចិន​បច្ចុប្បន្ន​មាន​ចំនួន​ជាង​២​លាន​នាក់​ ក្នុង​នោះ​ទាហានជើងគោក​ចំនួន​១.៦០០.០០០​នាក់​ ទាហានជើងអាកាស​ចំនួន​៣៩៨.០០០​នាក់​ និង​ទាហានជើងទឹក​ចំនួន​២៣៥.០០០​នាក់​ ៕​

ចិន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ប៉ូលិស​ និង​ប្រជាជន​ត្រៀមខ្លួន​ “​ធ្វើសង្គ្រាម​ដែនសមុទ្រ​”

Related