បើ​អ្នកមាន​រោគសញ្ញា​ទាំង ៨ នេះ បានន័យថា​តម្រងនោម​ជិត​ខូច​ហើយ​

    ​១. ហើម​
​    ​តម្រងនោម​មិនអាច​លុបបំបាត់​សារធាតុ​រាវ​ដែល​លើស​ក្នុង​រាងកាយ ប្រសិនបើ​តម្រងនោម​មិន​ដំណើរការ​។ នេះ​អាច​នាំឱ្យ​ហើម​ដៃ មុខ ជើង កែងជើង​។​

​    ​២. ប្តូរ​ពណ៌​ទឹកនោម​
​    ​ការប្តូរ​ពណ៌​ទឹកនោម​អាចជា​សញ្ញា​ព្រមាន​អំពី​ការ​ខូច​តម្រងនោម​។ រោគសញ្ញា​មានដូចជា​៖
​    ​- ពិបាក​នោម និង​មាន​អារម្មណ៍​ណែន​ខ្លាំង​ពេល​នោម​
​    ​- ទឹក​មាន​លាយ​ឈាម​
​    ​- ទឹកនោម​មាន​ពណ៌​ខ្មៅ​លាយ​តិចៗ​
​    ​- ទឹកនោម​មាន​ពណ៌​ត្នោត​ក្នុង​បរិមាណ​ច្រើន​
​    ​- ទឹកនោម​អាចមាន​ពពុះ​
​    ​- រាគ​នោម​កណ្ដាលយប់​

​    ​៣. ស្បែក​ឡើង​កន្ទួល​
​    ​ខូច​តម្រងនោម​អាច​បណ្ដាលឱ្យ​ស្បែក​ឡើង​កន្ទួល ឬ​រមាស់​ធ្ងន់ធ្ងរ ដោយសារតែ​តម្រងនោម​មិន​កម្ចាត់​កាកសំណល់​ចេញឈាម​បាន​។ ស្បែក​រលាក និង​ស្បែក​ស្ងួត ដោយសារតែ​កើន​កាកសំណល់​ក្នុង​ឈាម​នេះឯង​។​

​    ​៤. អស់កម្លាំង​
​    ​អ័រម៉ូន​ឈ្មោះ EPO ឬ​ហៅថា Erythropoietin ត្រូវបាន​ផលិត នៅពេលដែល​តម្រងនោម​មាន​សុខភាព​ល្អ​។ អ័រម៉ូន​នេះ​គឺ​ឆ្លើយតប​សម្រាប់​ការបង្កើត​កោសិកា​គ្រាប់​ឈាមក្រហម ដែល​ពាំនាំ​អុកស៊ីសែន​។ នោះ​នឹងមាន​កោសិការ​ឈាមក្រហម​តិចតួច​ណាស់ ដែល​ពាំនាំ​អុកស៊ីសែន ប្រសិនបើ​តម្រងនោម​ខូច​។ បន្ទាប់មក​ខួរក្បាល​និង​សាច់ដុំ​នឹង​ថមថយ​កម្លាំង​យ៉ាង​ងាយស្រួល និង​រហ័ស​បំផុត ហើយ​នាំឱ្យ​ស្លក​ទៀតផង​។​

​    ​៥. ពិបាក​ដកដង្ហើម​
​    ​ដកដង្ហើម​ខ្លី​អាចជា​សញ្ញា​ខូច​តម្រងនោម​។ រាងកាយ​អាច​នឹងខ្វះ​អុកស៊ីសែន​។ ទាំងអស់នេះ​ដោយសារ​កោសិកា​ឈាមក្រហម​មិនអាច​នាំ​អុកស៊ីសែន​បាន ហើយ​ធ្វើឱ្យមាន​សារធាតុ​រាវ​ច្រើន នៅក្នុង​សួត​របស់​អ្នក​។​

​    ​៦. ភ្លក្ស​លែង​ដឹង​រសជាតិ​
​    ​នេះ​ដោយសារ​កាកសំណល់​ក្នុង​ឈាម ហើយ​អាចជា​សញ្ញា​ខូច​តម្រងនោម ប្រសិនបើ​អ្នកមាន​ការផ្លាស់ប្ដូរ​រ​បប​អាហារ ឬក៏ បាត់​ចំណង់​អាហារ​។​

​    ​៧. ឈឺ​ត្រគាក​
​    ​ឈឺ​នៅ​ក្រោយខ្នង​ផ្នែក​ខាងលើ ជា​សញ្ញា​ខូច​តម្រង់​នោម​យ៉ាង​ច្បាស់ក្រឡែត គ្មានអ្វី​ត្រូវ​ឆ្ងល់​។​

​    ​៨. មាន​បញ្ហា​ក្នុងការ​ផ្ដោតអារម្មណ៍ និង​វិលមុខ​
​    ​នៅពេលដែល​ខួរក្បាល​របស់​អ្នក​មិនអាច​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​ដូចដែល​វា​ត្រូវការ វា​នឹង​ក្លាយទៅជា​ខ្វះ​ឈាម​ស្លេកស្លាំង ហើយ​វា​ទាក់ទង​នឹង​ការ​ខូច​តម្រងនោម​។ ហើយ​ហេតុនេះហើយ​ទើប​ធ្វើឱ្យ​អ្នក​មិនអាច​ប្រមូលផ្ដុំ​អារម្មណ៍ វិលមុខ ព្រមទាំង​បាត់​ការចងចាំ ឬ​អន់​បញ្ញា​៕