ស្លេកស្លាំង ឬ​ខ្វះ​ឈាម ពេល​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អាហារ​ទាំងនេះ​

ស្លេកស្លាំង ឬ​ខ្វះ​ឈាម ពេល​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​អាហារ​ទាំងនេះ​

​អំឡុង​ពេល​មាន​ផ្ទៃពោះ ការខ្វះ​ឈាម ឬ​ស្លេកស្លាំង ងាយ​នឹង​កើតឡើង​ណាស់ ទោះបីជា​អ្នក​ធា​ត់ ឬ​លើស​ទម្ងន់​ក៏ដោយ​។​

​ខាងក្រោម​នេះ គឺជា​អា​ហរ​មួយចំនួន ដែល​អ្នក​គួរតែ​ទទួលទាន ដើម្បី​ការពារ​ជំងឺ​នេះ ៖

១. សាច់​សុទ្ធ​
​សាច់​ប្រភេទ​នេះ មាន​ផ្ទុក​ជាតិ​ដែក ដែល​ជា​សារធាតុ​ចាំបាច់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ការពារ​ជំងឺ​ស្លេកស្លាំង​។​

២. ផ្លែឈើ​ស្ងួត​
​វា៏​ជា​ប្រភព​នៃ​ជាតិ​ដែក និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​ស្ត្រី​ជា​ម្តាយ​។​

៣. អាហារ​សំបូរ​កាបូ​អ៊ី​ដ្រាត​
​អាហារ​ប្រភេទ​នេះ មានដូចជា គ្រាប់​ធញ្ញជាតិ នំប៉័ង អង្ករ​សម្រូប ... ពីព្រោះ​វា​ជួយ ក្នុងការ​បឺត​ស្រូប​ជាតិ​ដែក ចូលទៅ​ក្នុង​រាងកាយ​។​

៤. ក្រូច​
​ស្ត្រី​មាន​ផ្ទៃពោះ ក៏​ទាមទារ​វីតាមីន C ឬ​ផ្លែឈើ​ជូរ ជា​រៀងរាល់ថ្ងៃ​ផងដែរ ដើម្បី​ព្យាបាល និង​ទប់ស្កាត់​ជំងឺ​ស្លេកស្លាំង​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។