ប្រទេសកូរ៉េខាងជើងឲ្យពលករប្រើថ្នាំដើម្បីសាងសង់អគារកម្ពស់៧០ជាន់ក្នុងរយៈពេល៧៤ថ្ងៃ

ប្រភពព័ត៌មានជាច្រើនបានផ្សាយថា កូរ៉េខាជើងបង្ខំឲ្យកម្មករប្រើថ្នាំកម្លាំងដើម្បីសាងសង់អគារកម្ពស់៧០ជាន់ក្នុងរយៈ ពេលតែ៧៤ថ្ងៃប៉ុណ្ណោះ។
គេហទំព័រ UPI របស់អាមេរិកកាលពីថ្ងៃ ទី៣ ខែសីហា បានផ្សាយថា កូរ៉េខាងជើងបានបង្ខំឲ្យកម្មករប្រើថ្នាំកម្លាំងដើម្បីសម្រេច គោលដៅក្នុងការសាងសង់អគារកម្ពស់៧០ ជាន់ក្នុងរយៈពេលខ្លីបំផុត។
ប្រទេសកូរ៉េខាងជើងឲ្យពលករប្រើថ្នាំដើម្បីសាងសង់អគារកម្ពស់៧០ជាន់ក្នុងរយៈពេល៧៤ថ្ងៃ
កន្លងមកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង កាលពីថ្ងៃទី៣ ខែសីហាបានផ្សាយថា អគារកម្ពស់៧០ជាន់របស់ប្រទេសនេះនៅ តាមបណ្តោយមហាវិថី Ryomyong Street នឹងរួចរាល់ក្នុងរយៈពេលតែ៧៤ថ្ងៃ។ ជា មួយនឹងល្បឿននៃការសាងសង់ខាងលើ ទីក្រុងព្យុយ៉ាងចាត់ទុកជាសិល្ប៍ «មន្តអាគម យុទ្ធសីល៍្ប» មហាវិថី Ryomyong គឺជាទីតាំង នៃអគារខ្ពស់ៗនៅទីក្រុងព្យុងយ៉ាងដើម្បី បម្រើការដល់ក្រុមអ្នកវិទ្យាសាស្ត្រដែល មានតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកម្មវិធីអវកាសនិងអាវុធបរមាណូ។

គេហទំព័រ UPI បានផ្សាយថា ការសាង សង់អគារកម្ពស់៧០ជាន់ក្នុងរយៈពេលតែ៧៤ថ្ងៃនោះគឺត្រូវតែប្រើប្រាស់កម្មករទាំងយប់ថ្ងៃ ហើយមានតែការប្រើប្រាស់ថ្នាំជំនួយ កម្លាំងប៉ុណ្ណោះទើបអាចធ្វើទៅរួច។ គេហ ទំព័រខាងលើក៏បានឌឺដងទៅនឹងការសាងសង់អគារនោះដែរថា ការសាងសង់លឿនដោយសារល្បឿននៃថ្នាំ។

កន្លងមកសារព័ត៌មាន Curbed ក៏បាន ផ្សាយថា កូរ៉េខាងជើងនឹងសាងសង់អគារកម្ពស់៧០ជាន់ដែលជាសកម្មភាពបង្ហាញឲ្យពិភពលោកដឹងថា បើទោះបីរងការដាក់ទណ្ឌកម្មបែបណាក៏កូរ៉េខាងជើងនៅដើរទាន់សហគមន៍អន្តរជាតិដែរ។
នៅពេលដែលសាងសង់រួចរាល់នៅ អគារ៧០ខាងលើគឺជាអគារខ្ពស់បំផុតនៅ ទីក្រុងព្យុងយ៉ាង។ អគារនោះមានបន្ទប់ ខុនដូរដល់ទៅ៣ពាន់បន្ទប់៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រទេសកូរ៉េខាងជើងឲ្យពលករប្រើថ្នាំដើម្បីសាងសង់អគារកម្ពស់៧០ជាន់ក្នុងរយៈពេល៧៤ថ្ងៃ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: