នាំមិត្តភក្តិមកផឹកស៊ីដល់ផ្ទះ ដូចនាំមកឲ្យរំលោភ​កូនស្រីខ្លួនឯង, ជនល្មោភ​កាមត្រូវ​នគរបាល​ចាប់​វាយខ្នោះ

នាំមិត្តភក្តិមកផឹកស៊ីដល់ផ្ទះ ដូចនាំមកឲ្យរំលោភ​កូនស្រីខ្លួនឯង, ជនល្មោភ​កាមត្រូវ​នគរបាល​ចាប់​វាយខ្នោះ
(ភ្នំពេញ)៖ បុរសម្នាក់បាននាំមិត្តភក្តិមកផឹកស៊ី ដល់ផ្ទះដូចនាំមកឲ្យចាប់រំលោភកូនស្រីខ្លួនឯងអាយុ១៤ឆ្នាំ នៅពេលដែលជននោះស្រវឹងស្រា ប៉ុន្តែជនល្មោភកាមរូបនេះ ត្រូវកម្លាំងនគរបាលចុះជួយអន្តរាគមន៍ ដោយចាប់វាយខ្នោះភ្លាមៗផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ក្រឹម អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយឡែកជនរងគ្រោះឈ្មោះ ស.ជ.ណ អាយុ១៥ឆ្នាំ ជាសិស្សសាលា រស់នៅកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យត្រូវជាមិត្តភក្ដិឪពុករបស់ខ្លួន បានមកផឹកស៊ីជាមួយឪពុកលុះស្រវឹងរៀងខ្លួនៗ ជនសង្ស័យក៏ឆ្លៀតឱកាសចាប់រំលោភនាងរហូតបានសម្រេច។

បច្ចុប្បន្ន ជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕

ប្រភព៖ Fresh News

  • នាំមិត្តភក្តិមកផឹកស៊ីដល់ផ្ទះ ដូចនាំមកឲ្យរំលោភ​កូនស្រីខ្លួនឯង, ជនល្មោភ​កាមត្រូវ​នគរបាល​ចាប់​វាយខ្នោះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: