​វិបសាយ Torrentz.eu ត្រូវ​បាន​បិទ​ ដោយ​គ្មាន​មូលហេតុ​

រយៈ​ពេល​ពីរ​សប្ដាហ៍​បន្ទាប់​ពី​វិបសាយ​ Kickass ត្រូវ​បាន​បិទ​ដំណើរ​ការ​ ពេល​នេះ​​សហគមន៍​ Torrent បាន​បាត់​បង់​វិបសាយ​ដ៏​ធំ​មួយ​ទៀត​ គឺ​ Torrentz.eu។

 

​វិបសាយ Torrentz.eu ត្រូវ​បាន​បិទ​ ដោយ​គ្មាន​មូលហេតុ​

 

​ត្បិត​ថា​ពេល​ចូល​ទៅ​ Homepage របស់​ Torrentz ឃើញ​នៅ​មាន​សកម្មភាព​នៅ​ឡើយ​ ប៉ុន្តែ​ការ​ Search មិន​ដំណើរ​ការ​ដូច​ពី​មុន​ឡើយ ហើយ​ Link Torrent ទាំង​អស់​លើ​វិបសាយ​ក៏​ទំនង​ជា​ត្រូវ​បាន​ដក​ចេញ​ដែរ។ ចំពោះ​មូលហេតុ​នៃ​ការ​បិទ​ដំណើរ​ការ​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ឡើយ​ទេ។

 

Torrentz.eu ចាប់​ដំណើរ​ការ​រយៈ​ពេល​ ១៣ ឆ្នាំ​មក​ហើយ​ ដែល​វា​​​​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដោយ​សារ​មាន​ប្រមូល​ផ្គុំ​ Link ​ពី​​វិបសាយ​​ Torrent ជា​ច្រើន​ប្រភេទ​រួម​មាន​ Link ពី​វិបសាយ​ Kickass ផង​ដែរ៕​​

 

ចុច​អាន៖ គេហទំព័រ​ ​Kickass​ ​ផ្អាកដំណើរការ​ ​ហើយ​ម្ចាស់​ត្រូវ​​បាន​ចាប់​ខ្លួន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​