Britney Spears ស្រើបស្រាល​ជាមួយ​បុរស​សាច់​ដុំ​ក្នុង MV ថ្មី​

តារា​ចម្រៀង​ជើង​ចាស់​សិចស៊ី Britney Spears បាន​បញ្ចេញ​វីដេអូ​ចម្រៀង​​ថ្មី​ចំណងជើង​ថា “Make Me” ស្ថិត​ក្នុង​អាល់ប៊ុម “Glory” កាល​ពី​ម្សិលមិញ ខណៈ​ក្នុង​បទ​ចម្រៀង​មាន​ឈុត​ស៊ី​អារម្មណ៍​ជា​ច្រើន​។

 

Britney Spears ស្រើបស្រាល​ជាមួយ​បុរស​សាច់​ដុំ​ក្នុង MV ថ្មី​

 

​”Make Me” មាន​ការ​ចូលរួម​ច្រៀង​ពី​តារា​រ៉េប G-Eazy និង​​មាន​ឈុត​ស្រើបស្រាល​មួយ​ចំនួន​រវាង Britney ជាមួយ​បុរស​សាច់ដុំ​ម្នាក់​នៅ​លើ​គ្រែ​។ លើស​ពី​នេះ​ទៅ​ទៀត​តារា​ស្រី​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ប្រមាណ​កាល​ពី​៧​ឆ្នាំ​មុន បាន​បង្ហាញ​ក្បាច់​រាំ​គ្រលែង​ចង្កេះ​យ៉ាង​ទាក់ទាញ ក្នុង​ឈុត​សំលៀកបំពាក់​ក្នុង។​ អាល់ប៊ុម “Glory” នឹង​ចេញ​ជាផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ សីហា នេះ៕

 

 

ចុចអាន៖“How’s This” MV ថ្មី​របស់​ HyunA ស៊ី​អារម្មណ៍​ពេញ​មួយ​បទ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ time​