ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់

(ពោធិ៍សាត់)៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋសង់បណ្តែតនៅលើទឹក ដែលប្រកបរបរលក់ចាបហួយ និងសាំង បណ្តាលឲ្យរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន នៅម៉ោង៦៖០៥នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគ្រួសារជនរងគ្រោះកំពុងចំអិនម្ហូបទទួលទានជួបជុំគ្រួសារ ស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យឆាបឆេះ ទៅដល់កាដុងប្រេងសាំង និងប្រេងម៉ាស៊ូត ដាក់លក់នៅជិតនោះចំនួន ១០កានតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះអស់ទាំងស្រុងនោះ សង់បណ្តែតនៅលើទឹក ជញ្ជាំងក្តារ ប្រក់ស័ង្កសី មានទំហំ១២x៥ម៉ែត្រ ជាកម្មសិទ្ធិ របស់ឈ្មោះ ឆាង ម៉ៅ ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ប្រកបរបរលក់ចាបហួយ និងសាំង បណ្តាលឲ្យរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន អង្ករ ១០ការ៉ុង ស្មើនឹង ៥០០គីឡូក្រាម ទូរទស្សន៍ ០១គ្រឿង ផ្ទាំងសូឡា ០១គ្រឿង ទូដាក់ខោអាវ ០១ លុយដុល្លារ ១០០០ដុល្លារ លុយខ្មែរ ២០០០០០រៀល និងសម្ភារៈលក់ចាប់ហួយ ដែលមានក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ជាង ១០លានរៀល៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីផ្ទុះហ្គាសនេះ នៅក្នុងខេត្តពោធិ៍សាត់ដូចគ្នា​ កាលពីម៉ោង ០៧ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ មេសា​ ២០១៦ កន្លងទៅនេះក៏បានបង្កឲ្យក្លាយជាអគ្គិភ័យ និងបណ្ដាល​ឱ្យ​​ផ្ទះ​ចំនួន​​៨​ខ្នង ​ក្លាយជា​ផេះ​ផង់​ និង​មនុស្ស​​៤​នាក់ បាន​​រង​របួស ធ្ងន់ ​និង​ស្រាល​ ហើយត្រូវគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​​យប់។

គួររំលឹកថា ហេតុការណ៍នេះកើតឡើង​នៅផ្សារ​ភូមិ​ពោធិ៍ ​ឃុំ​ស្រែ​ស្ដុក​ ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់។ បើ​​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​​របស់​សមត្ថកិច្ច​ថា គ្រោះ​អគ្គី​ភ័យ​នេះ ​គឺ​បណ្ដាល​មក​ពី​ផ្ទុះ​​ធុង​ហ្គា​សឆេះ​ផ្ទះ​ទី​មួយ​រួច​ហើយក៏​​រាល​ទៅ​ឆេះ​ផ្ទះ​ផ្សេង​​ទៀត​ ដែល​នៅ​ជាប់​ៗ​គ្នា​នោះ​​ជា​បន្តបន្ទាប់​ ទំ​រាំ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទៅ​ដល់​ ។

សមត្ថកិច្ច​មូលដ្ឋាន​​​បញ្ជាក់​ប្រាប់​កោះសន្តិភាព​​​ថា កន្លែង​ដែល​កើត​គ្រោះ​អគ្គិ​ភ័យ​នោះ ​ជា​ផ្សារ​ភូមិ​ពោធិ៍​ ដែល​ប្រជា​ពលរដ្ឋ​លក់​អីវ៉ាន់ ​និង​បន្លែ​ត្រី​ សាច់​ជា​ប្រចាំ​រាល់ថ្ងៃ ប៉ុន្តែ​មិន​បាន​រៀបចំ​ជា​ផ្សារ​ដាច់​ដោយឡែក ​មាន​តូប​ត្រឹមត្រូវ​នោះ​ទេ ​គឺ​ប្រជាពល​រដ្ឋ​ធ្វើ​តូប​លក់​នៅ​តាម​មុខ​ផ្ទះ​រៀងខ្លួន​បង្កើត​ជាទី​ប្រជុំជន​ផ្សារ​នៅ​ទីនោះ​ ។​ តាម​ការ​ស្រាវជ្រាវ​មុន​ដំបូង​ គឺ​អគ្គិភ័យ​ចាប់ផ្ដើម​ឆេះ​ ពី​ផ្ទះ​ឈ្មោះ​វី​ដែល​លក់​ធុង​ហ្គា​ស​ ​នៅ​ពេល​អណ្ដាតភ្លើង​ឆេះ​ សន្ធោសន្ធៅ​ទៅ​ហើយ​ទើប​ម្ចាស់ផ្ទះ ​និង​អ្នក​ជិតខាង​ដឹង ។​

ពេល​នោះ ​គឺ​ធ្វើ​អ្វី​ៗ​លែង​កើត​ទាំង​អស់ ហើយ​ភ្លើ​ងក៏​​បន្ត​រាល​ឆេះ​ពី​ផ្ទះ​មួយ​ ទៅ​ផ្ទះ​មួយ​ជា​បន្តបន្ទាប់​ ។​ ដោយសារ​នៅ​ទីនោះ​ ឆ្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ ពី​ទីប្រជុំជន​ខេត្ត​ ហើយ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ទៀត​នោះ រយៈ​​ពេល​ជាង​មួយ​ម៉ោង​ ទើប​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ទៅ​ដល់​ហើយ ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​០៩ និង​២០​នាទី​យប់​​ អស់​ផ្ទះ​ចំនួន​​៨​ខ្នង​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់