ងាយៗ ដើម្បី​ការពារ តម្រងនោម​ឲ្យមាន​សុខភាព​ល្អ​

ងាយៗ ដើម្បី​ការពារ តម្រងនោម​ឲ្យមាន​សុខភាព​ល្អ​

​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ បាន​ប៉ះពាល់​ទៅលើ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ ហើយ​អ្នកជំងឺ​ខ្លះទៀត ក៏​មិនដឹង​ថា​ខ្លួនឯង មាន​ជំងឺ​នេះ​ផង​។ មិនដឹង ក៏​ព្រោះតែ​កង្វះ​ចំណេះដឹង និង​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​។​

​មិន​បាន​ទៅពិនិត្យ​សុខភាព នេះ​ដោយសារ​តែ​ការខ្វះខាត​ថវិការ និង​ការយល់ដឹង​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ នៃ​ការរក្សា​ជំងឺ​ទុក មិន​ព្រម​ព្យាបាល​។

​បើ​អឺ​ញ្ចឹង យើង​មាន​វិធីសាស្ត្រ​ណា ដើម្បី​ថែរក្សា​តម្រង​នោម ឲ្យមាន​សុខភាព​ល្អ ដោយ​វិធី​ធម្មតា និង​ធម្មជាតិ​ដែរឬទេ​?

ពិតជា​មាន សូម​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ ៖

១. ស្វែងយល់​ពី​ស្ថានភាព និង​ប្រភេទ​ជំងឺ ដែល​ក្រុមគ្រួសារ​អ្នក​ធ្លាប់មាន និង​កំពុងតែ​មាន​
២. គ្រប់គ្រង និង​តាមដាន​កម្រិត​ជាតិ​ស្ករ​ជាប្រចាំ​
៣. វាស់​ឈាម​ឲ្យបាន​ញឹកញាប់ ដើម្បី​តាមដាន​ជំងឺ​លើស​សម្ពាធ​ឈាម​
៤. ធ្វើខ្លួន​ឲ្យ​សកម្ម តាមរយៈ​ការ​ហាត់ប្រាណ និង​ធ្វើ​ការងារ​ងាយៗ នៅក្នុង​ផ្ទះ​
៥. ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព​ល្អ ជាពិសេស​បន្លែ និង​ផ្លែឈើ​
៦. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។