Spurs លុត​ Inter យ៉ាង​ចាស់​ដៃ ៦-១ ក្នុង​ជំនួប​មិត្តភាព

Tottenham Hotspur បាន​បំបាក់​ Inter Milan របស់​អ៊ីតាលី​ក្នុង​លទ្ធផល​ ៦-១ ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល​ថ្មី​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ន័រវែស។

 

Spurs លុត​ Inter យ៉ាង​ចាស់​ដៃ ៦-១ ក្នុង​ជំនួប​មិត្តភាព

 

ចាប់​ផ្ដើម​ការ​ប្រកួត​តែ​ ៥​នាទី​ក្រុម​លេខ​៣​មក​ពី​អង់គ្លេស​បាន​បាល់​ពិន័យ​ប៉េណាល់ទី​ ១គ្រាប់ស៊ុត​បាន​សម្រេច​ដោយ​ Harry Kane មុន​ពេល​ Inter តាម​បាន​១គ្រាប់​វិញ​ដោយ​កីឡាករ Ivan Perisic នៅ​នាទី​២៤។ ការ​ប្រកួត​តង់​ទី​១​រៀប​នឹង​អស់​ទៅ​ហើយ​ ខ្សែ​បម្រើ​ Erik Lamela ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២ ឲ្យ​ Spurs ធ្វើ​ឲ្យ​ចប់​តង់ទី​១ Tottenham Hotspur ២-១ Inter Milan។

 

ចូល​មក​ដល់​តង់​ទី​២ Inter Milan មិន​បាន​ឱកាស​វាយ​បក​ Spurs នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​របស់​លោក Pochettino បាន​បន្ថែម​ ៤ គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ​ Dele Alli, Harry Kane, Vincent Janssen និង​Harrison។​ចប់​ការ​ប្រកួត​ជា​ផ្លូវការ Tottenham Hotspur ៦-១​ Inter Milan៕

 

Spurs លុត​ Inter យ៉ាង​ចាស់​ដៃ ៦-១ ក្នុង​ជំនួប​មិត្តភាព

 

Spurs លុត​ Inter យ៉ាង​ចាស់​ដៃ ៦-១ ក្នុង​ជំនួប​មិត្តភាព

 

Spurs លុត​ Inter យ៉ាង​ចាស់​ដៃ ៦-១ ក្នុង​ជំនួប​មិត្តភាព

 

Spurs លុត​ Inter យ៉ាង​ចាស់​ដៃ ៦-១ ក្នុង​ជំនួប​មិត្តភាព

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports