ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

6 Videos


ទេសចរណ៍សត្វទោចជាអេកូទេសចរណ៍ថ្មីមួយទៀតនៅក្នុងប្រទេសដែលកំពុងមានការទាក់ទាញហើយទេសចរដែលធ្វើដំណើរទេសចរណ៍សត្វទោចមកស្រុកយើងបានឃើញសត្វទោចរស់នៅក្នុងព្រៃយ៉ាងជិតនិងកាន់តែច្បាស់ ។គម្រោង ទេសចរណ៍សត្វទោចនេះជាគម្រោងមួយសម្រាប់ទាក់ទាញទេសចរក្នុងការរកប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋានផងដែរ ។

លោក ចែម ច័ន្ទថន មន្ត្រីអភិរក្សទេសចរណ៍ធម្មជាតិប្រចាំការនៅតំបន់នោះបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនាពេលកន្លងមកថា កម្មវិធីទេសចរណ៍សត្វទោចនេះធ្វើឱ្យប្រជាជនក្នុងសហគមន៍នេះបានផលពីគម្រោងទេសចរណ៍ធម្មជាតិមួយនេះ ។ ការរៀបចំបង្កើតអេកូទេសចរណ៍ឡើងក្រោមជំនួយរបស់អង្គការ CI ទាំងបច្ចេកទេសនិងថវិកាហើយសហគមន៍ជាអ្នករៀបចំ និង ផ្តល់សេវាកម្មទេសចរណ៍ ដោយ ពួកគាត់បានទទួលផលពីវិស័យទេសចរណ៍ ។ ពួកគាត់គិតថា ធនធាន ធម្មជាតិមានសារសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ហើយពួកគាត់ក៏បានទទួលផលប្រយោជន៍យូរអង្វែងពីវិស័យនេះ ។ ភ្នាក់ងារអភិរក្សរបស់រដ្ឋាភិបាលបាននៅប្រចាំការនៅទីនោះដើម្បីការពារការលួចបរបាញ់សត្វព្រៃ កាប់ព្រៃឈើដោយខុសច្បាប់នៅបរិវេណនោះ ។

ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

តាមប្រភពព័ត៌មានបរទេសបានឱ្យដឹងថាសត្វទោចថ្ពាល់លឿងក្រោកពីដេកនាព្រលឹមស្រាងៗវាបានប្រឡែងគ្នាលេងយ៉ាងសប្បាយ រីករាយ ហើយទេសចរបានឃើញសត្វទោចថ្ពាល់លឿងនៅតំបន់អភិរក្សទោចសៀមប៉ាងនេះ ។ សត្វទោចថ្ពាល់លឿងមានដៃជើងវែងៗ និង រោម រួញៗ វាយំហើយយោលខ្លួនតាមមែកឈើមួយទៅមែកឈើមួយ ។ ពីមុនគេកម្របានឃើញ្ញសត្វទោចថ្ពាល់លឿងនេះណាស់ ឥឡូវគម្រោងអភិរក្សសត្វ ទោចថ្ពាល់លឿងផ្តល់ឱកាសឱ្យអ្នកទេសចរពី ២ ទៅ ៦ នាក់ ចូលទៅយ៉ាង ជិតកន្លែងរស់នៅរបស់វា ។ ការចំណាយក្នុងដំណើរទេសចរណ៍សត្វទោច ថ្ពាល់លឿងនេះតម្លៃ ២០០ ដុល្លារក្នុងមនុស្សម្នាក់ ដោយអ្នកទេសចរជិះ តាមខ្សែតួទេសចរណ៍តាមដងទន្លេសេសានទៅភាគឦសាននៃខេត្តរតនគិរី ។

ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

ពេលធ្វើដំណើរតាមទូកអ្នកទេសចរបានឃើញប្រជាពលរដ្ឋរស់នៅតាមដង ស្ទឹងប្រកបរបររស់នៅយ៉ាងរស់រវើក ។ បន្តទៅទៀតគេត្រូវជិះម៉ូតូពីរម៉ោងកាត់ព្រៃទៅដល់តំបន់អភិរក្សសៀមប៉ាងទំហំ ៥៥០ គីឡូម៉ែត្រការ៉េ នៅក្នុងស្រុកវ៉ឺនសៃនេះតែម្តង រួចហើយទេសចរត្រូវបោះតង់នៅទីនោះរង់ចាំពេល វេលាដើម្បីចេញដំណើរទស្សនាសត្វទោច ។លោក ជាក់ស៊ិន ប្រីសេត ជានិស្សិតថ្នាក់បណ្ឌិតមកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលមកស្រាវជ្រាវនៅតំបន់សៀមប៉ាង ស្រុកវ៉ឺនសៃ មានប្រសាសន៍ថាការធ្វើទេសចរណ៍អំពីវិស័យនេះដើម្បីសិក្សាអំពីអម្បូរស្វាក្នុងតំបន់នេះយើងបានឃើញ្ញវាព្រោះយើងដំឡើងម៉ាស៊ីនថតយើងអាច មើលឃើញស្វាមកទីនេះម្តងក្នុងមួយសបា្តហ៍ឬក៏ ១០ ថ្ងៃម្តង ។ ព្រៃនេះសម្បូរជីវចម្រុះ និង សត្វព្រៃផ្សេងៗ ព្រៃនេះជាផ្ទះរបស់សត្វកម្រៗ ១៦ ប្រភេទ រស់នៅលើគោក ដូចជា ស្វាមុខប្រាក់ ស្វាសម្បុរខ្មៅដែលម៉ាស៊ីនថតបង្កប់ ថតបាន ។ សត្វទោចថ្ពាល់លឿងនេះរងការផុតពូជនៅប្រទេសវៀតណាម ដូចនេះសត្វទោច ទាំងនេះអាចជាក្រុមចុងក្រោយដែលនៅសេសសល់លើភពផែនដី ។

ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

សត្វទោចញីមានពណ៌លឿង និង សត្វទោចឈ្មោលមានពណ៌ខ្មៅ និង ថ្ពាល់ពណ៌លឿង ។ ពួកសត្វទោចថ្ពាល់លឿងនេះជិតផុតពូជហើយ វា រស់នៅរាយប៉ាយភាគខាងត្បូងប្រទេសលាវនិងប្រទេសវៀតណាម ហើយ វារស់នៅផ្តុំគ្នានៅសៀមប៉ាង ដែលជាតំបន់អាទិភាពសម្រាប់ពួកវា ពីព្រោះ ជីវិតរបស់ពួកវាត្រូវគំរាម កំហែងពីការកាប់បំផ្លាញ្ញព្រៃឈើ និងការប្រមាញ់យកធ្វើថ្នាំបុរាណ និង ថ្នាំស៊ិនសែក្នុងប្រទេសវៀតណាម ។ សំណាងហើយនៅទីនេះពួកវាមិនត្រូវបានគេបរបាញ្ញ់ ហើយមានតំបន់ការពារយ៉ាងធំយ៉ាង ល្អសម្រាប់ពួកវា ។

ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

នៅពេលថ្ងៃលិចក្រុមទេសចរបានត្រឡប់មកជំរំវិញពួក គេក្រោកនៅម៉ោង ៣ រំលងអធ្រាត្រហើយធ្វើដំណើរទាំងអធ្រាត្រទៅ កន្លែងទោចរស់នៅ ។ នៅក្នុងព្រៃពេលយប់ជាឱកាសបានឃើញ្ញសត្វដូចជា រញី កៅឡា និង ពូជសត្វកម្រផ្សេងៗទៀត ។ នៅម៉ោង ៥ ព្រឹក ទេសចរនឹងបានទៅដល់ព្រៃដែលសត្វទោចរស់នៅពេលមេឃភ្លឺ គឺនៅពេលសត្វទោច កំពុងបេះផ្លែឈើជាចំណី ។ អម្បូរសត្វទីនេះត្រូវបានក្រុមស្រាវជ្រាវពហុជាតិ សិក្សាតំបន់នេះជាលើកទីមួយកាលពីឆ្នាំ ២០១០ ។ ពីមុនគេយល់ច្រឡំថា វាជាសត្វទោចថ្ពាល់លឿងណូម៉ូហ្គាស់ក្រាវៀល តែក្រោយមកអ្នកវិទ្យាសាស្ត្រយល់ថាវាជាពូជសត្វខុសគ្នា ។ សហជីពអភិរក្សពិភពលោកមិនទាន់ បានសិក្សាពីការគំរាមកំហែងពីការផុតពូជរបស់ពួកវានៅឡើយទេ ។ ទោះ ជាយ៉ាងណាក្តីគេនឹងបញ្ចូលវាក្នុងបញ្ជីសត្វដែលផុតពូជសត្វទោចច្រើនរស់ នៅជាគ្រួសារ មានញីមានឈ្មោល មានកូនដល់ទៅ ៣ ក្បាល ។

ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

តាមការសិក្សាកាលឆ្នាំ ២០០៩ បានឱ្យដឹងថា មានសត្វទោចថ្ពាល់ លឿង ៥០០ ក្រុមរស់នៅកន្លែងដែលមានដង់ស៊ីតេសត្វនេះច្រើនជាងគេលើ ពិភពលោក ។ ការបានឃើញ្ញសត្វទោចដែលវារស់នៅក្នុងធម្មជាតិ វាជា ការរីករាយណាស់ មិនអាចបំភ្លេចបានឡើយសម្រាប់អ្នកទេសចរ” ។

ទេសចរណ៍​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​សៀម​ប៉ាង​

ក្រុមទេសចរបរទេសមួយក្រុមដែលបានទស្សនាទោចថ្ពាល់លឿងនៅ ទីនោះដែរមានកញ្ញា លីដា ប៉ូស្ទ័រ និង រីឆាត ហូម និយាយថា ‘ទិដ្ឋភាពស្រឡះនាព្រឹកព្រលឹមបានធ្វើឱ្យយើងមើលសត្វទោចយ៉ាងច្បាស់ ។ ទោះពួកគាត់ធ្វើដំណើរពិបាក ក៏ដោយ ឱ្យតែមើលសត្វទោចឃើញ្ញច្បាស់ ដូចនេះធ្វើដំណើរកាត់តាមព្រៃពិបាកណាស់ ប៉ុន្តែពួកខ្ញុំមិនខុសបំណងឡើយនេះជាឱកាសល្អដែលពួកខ្ញុំបានមកទស្សនានៅទីនេះ” ៕ នឿន