ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ​ភ្ញៀវ​ថត​ជាប់​មុខ​សព នៅលើ​មឈូស

ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ​ភ្ញៀវ​ថត​ជាប់​មុខ​សព នៅលើ​មឈូស

ក្នុងពេលគ្រួសារទាំងសងខាង ធ្វើពិធីបុណ្យសព លាយជាមួយពិធីមង្គលការ ឱ្យកូនគូស្នេហ៍ដែលស្លាប់ក្នុងគ្រោះចរាចរណ៍នៅស្រុកស័តហ៊ីប ខេត្តឈុនប៊ុរី ប្រទេសថៃមក ស្រាប់តែភ្ញៀវម្នាក់ដែលមកចូលរួមក្នុងពិធីនេះ បានថតជាប់ផ្ទៃមុខកូនប្រុស ប៉ៃរ៍ ណាយឥស្សរៈ ឬ ប៉ៃរ៍ សុខវឌ្ឍនា នៅនឹងមឈូសដែលតម្កល់ទន្ទឹមនឹងមឈូសកូនស្រី ។

បើតាមជំនឿរបស់ចាស់ទុំថា នេះជាវិញ្ញាណរបស់អ្នកស្លាប់ បង្ហាញឱ្យឃើញចំពោះតែមនុស្សម្នាក់ប៉ុណ្ណោះ តែពេលនេះថាជារឿងចៃដន្យក៏ថាបាន ដែលភ្ញៀវម្នាក់លើកទូរស័ព្ទដៃថត ក៏ឃើញជាប់តែម្តង !!

ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ​ភ្ញៀវ​ថត​ជាប់​មុខ​សព នៅលើ​មឈូស ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ​ភ្ញៀវ​ថត​ជាប់​មុខ​សព នៅលើ​មឈូស ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ​ភ្ញៀវ​ថត​ជាប់​មុខ​សព នៅលើ​មឈូស

មុនស្លាប់ គូស្នេហ៍វ័យក្មេងនេះ បានជិះម៉ូតូត្រឡប់មកផ្ទះទាំងកណ្តាលអធ្រាត្រ ប៉ុន្តែចៃដន្យអាក្រក់ ក៏បានជួបគ្រោះកាច ត្រូវរថយន្តបុកស្លាប់ទាំង ២ នាក់ ។

ក្រោយពិធីបុណ្យ និង ពិធីមង្គលការបង្គ្រប់កិច្ចចប់ ក៏មានកើតហេតុម្តងទៀត ដោយសាច់ញាតិសពបានថតជាប់រូបកូនប្រុសឈរនៅកណ្តាលមឈូសម្តងទៀត គេក៏នាំគ្នានិយាយថា នេះជាវិញ្ញាណរបស់អ្នកស្លាប់ ។ ភា្លមៗនោះ ក៏មាន Share រូបថតជាប់វិញ្ញាណសពនេះតៗគ្នាលើអនឡាញទៅ ។

រីឯធាតុសពទាំង ២ នឹងត្រូវធ្វើពិធីបណ្តែតគង្គានៅថ្ងៃសៅរ៍ ទី ៦ សីហានេះ ដើម្បីឱ្យដួងវិញ្ញណអ្នកទាំង ២ ទៅកាន់សុគតិភព ៕

ជារឿយៗ នៅស្រុកថៃតែងជួបហេតុការណ៍ក្នុងបុណ្យសព ជួនឃើញវិញ្ញាណខ្មោចឈរលើមឈូស ជួនថតជាប់ដៃ ឬ ជើង ជាមួយដៃភ្ញៀវ… ។ល។ ដោយប្រជាជនថៃភាគច្រើនជាអ្នកមានអប្បិយជំនឿងប់ងុល ៕  សូរ្យសែង (ដេលីញូវ)

ប្រភព ៖ matenak

  • ផ្អើលនៅកន្លែងពិធី​បុណ្យសព និង ​មង្គលការ ​ភ្ញៀវ​ថត​ជាប់​មុខ​សព នៅលើ​មឈូស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: