អាស្ទាវកើត​អេដស៍ ដែល​រំលោភ​កុមារី​ ត្រូវ​តុលាការ​នាំ​ខ្លួន​ទៅ​ដាក់​គុកហើយ

អាស្ទាវកើត​អេដស៍ ដែល​រំលោភ​កុមារី​ ត្រូវ​តុលាការ​នាំ​ខ្លួន​ទៅ​ដាក់​គុកហើយ

អាក្មេងស្ទាវកើតអេដស៍ម្នាក់ ដែលល្បួងក្មេងស្រីអាយុ ទើបតែ៥ឆ្នាំរំលោភនៅក្នុងបន្ទប់ទឹក នៅក្នុងបរិវេណវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ត្រូវបានតុលាការចេញដីកាបញ្ជាឲ្យបញ្ជូនយុវជនរូបនេះ យកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្នសិន ដោយមិនទាន់ធ្វើការកាត់ក្តីជាផ្លូវការនៅឡើយទេ។

អាមមាចស្ទាវមិនស្គាល់ភ្លើងនេះឈ្មោះ វិត វុធ ហៅអាងោល អាយុ១៦ឆ្នាំ មុខរបរកម្មករក្នុងសិប្បកម្មមួយនៅខណ្ឌទួលគោក ស្នាក់នៅផ្ទះលេខ៥A សង្កាត់បឹងកក់ខណ្ឌទួលគោក។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.ស.ម អាយុ៥ឆ្នាំ ស្នាក់នៅជាមួយឪពុកម្ដាយ នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ស្ត្រីជាម្ដាយរបស់កុមារីរងគ្រោះបានប្រាប់ពីដំណើររឿងនេះថា នៅមុនពេលកើតហេតុគាត់បានមកចូលរួមក្នុងពិធីបុណ្យសពរបស់បងប្អូននៅក្នុងវត្តទឹកថ្លា ខណៈពេលកំពុងតែជាប់រវល់ការងារ ភ្លេចមើលកូនមួយស្របក់ ក៏ស្រាប់តែឃើញកូនរត់មកទាំងយំ និងមានឈាមហូរចេញពីប្រដាប់ភេទមកតាមជើង លុះសួរនាំទើបនាងតូចចង្អុលទៅកាន់ក្មេងស្ទាវ ថាជាអ្នកចាប់រំលោភនាង ទើបបងប្អូនផ្អើលឆោឡោនាំគ្នាមកចាប់ជនល្មើសរូបនេះយកមកប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់។

តាមចម្លើយរបស់ជនល្មើសបានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានឃើញកុមារីរូបនេះនៅលេងតែម្នាក់ឯង ក៏ល្បួងហៅចូលបន្ទប់ទឹក រួចក៏បានយកម្រាមដៃ រុកប្រដាប់ភេទរបស់នាង ហើយពេលកំពុងស្រាតខោរំលោភនាងតូចក៏រត់គេចចេញមកក្រៅបាត់ បង្កការភ្ញាក់ផ្អើល និងឈានទៅចាប់ខ្លួនតែម្តង។

មានមនុស្សមួយចំនួនបានដឹងពីប្រវត្តិជនល្មើសរូបនេះ ថា ជាក្មេងកំព្រាឪពុកម្តាយ ដែលឪពុកម្ដាយរបស់គេបានស្លាប់ដោយសារជំងឺអេដស៍ ហើយថា ជនរូបនេះក៏ធ្លាប់បានចាប់រំលោភកូនគេដូច្នេះបានចំនួន២ដងមកហើយដែរ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ដែលជាអ្នកចាប់ខ្លួនជនល្មើស បាននិយាយថា ករណីនេះក្រោយពីបានបញ្ជូនជនល្មើសទៅតុលាការ ខាងតុលាការបានចេញដីកា បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ ដោយមិនទាន់កំណត់ទោសទណ្ឌថានឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនៅឡើយ៕

ប្រភព ៖ matenak

  • អាស្ទាវកើត​អេដស៍ ដែល​រំលោភ​កុមារី​ ត្រូវ​តុលាការ​នាំ​ខ្លួន​ទៅ​ដាក់​គុកហើយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: