G-Dragon ធ្លាប់​ត្រូវ​នាយក​ប្រតិបត្តិ​ YG ដេញ​ទៅ​ផ្ទះ ដោយ​សារ​អន់​ពេក​

អំឡុង​សន្និសីទកាសែត​កាល​ពី​ថ្ងៃ​ទី ៤ ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ខួប​អនុស្សាវរីយ៍​១០​ឆ្នាំ​របស់​ក្រុម BIGBANG សមាជិក G-Dragon បាន​បង្ហើប​ថា គេ​ធ្លាប់​ត្រូវ​​នាយក​ប្រតិបត្តិ​ YG ដេញ​ឲ្យ​ឈប់​ហាត់។

 

G-Dragon ធ្លាប់​ត្រូវ​នាយក​ប្រតិបត្តិ​ YG ដេញ​ទៅ​ផ្ទះ ដោយ​សារ​អន់​ពេក​

 

 

​​​​G-Dragon បាន​រៀបរាប់​ទាក់ទង​នឹង​លោក Yang Hyun Suk ដែល​ជា​នាយក​ប្រតិបត្តិ​ YG ថា​៖”​ពេល​ខ្ញុំ​នៅ​ជា​អ្នក​ហ្វឹកហាត់ លោក Yang Hyun Suk បាន​ឃើញ​ពី​សមត្ថភាព​ដ៏​អន់​របស់​ខ្ញុំ និង​ប្រាប់​ខ្ញុំ​ថា ទៅផ្ទះ​ទៅ”។ ប្រធាន​ក្រុម​ BIGBANG រូប​នេះ​បន្ត​ថា​៖”ខ្ញុំ​ពិត​ជា​រីករាយ​នឹង​សម្ដី​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​តស៊ូ​មិន​ត្រលប់​ទៅ​ផ្ទះ​វិញ”។

 

“វា​មាន​រយៈពេល​១០​ឆ្នាំ​ហើយ​ តាំង​ពី​ខ្ញុំ​បង្ហាញ​មុខ​ដំបូង​ជាមួយ ​ BIGBANG ហើយ​ពេល​នោះ​បើ​ខ្ញុំ​សម្រេច​ទៅផ្ទះ ខ្ញុំ​គ្មាន​មុខ​នៅ​ទៅ​នេះ​ទេ”។ GD បន្ថែម។ ពេល​នេះ BIGBANG កំពុង​តែ​អបអរ អនុស្សាវរីយ៍​១០​ឆ្នាំ​ជាមួយ​កម្មវិធី​ជា​ច្រើន​ដែល​គេ​ឲ្យ​ឈ្មោះ​ថា  “BIGBANG 10 THE EXHIBITION A TO Z”៕

 

G-Dragon ធ្លាប់​ត្រូវ​នាយក​ប្រតិបត្តិ​ YG ដេញ​ទៅ​ផ្ទះ ដោយ​សារ​អន់​ពេក​

 

ចុចអាន៖អ្នក​គាំទ្រ​កំពូល​សំណាង​បាន​ថើប G-Dragon ផ្ទាល់​លើ​ឆាក​​ប្រគំតន្ត្រី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព soompi