Milner ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

James Milner បាន​ប្រ​កាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ហើយ​ បន្ទាប់​ពី​រួម​ចំណែក​ជួយ​ក្រុម​ឈាន​ដល់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​កម្ម​វិធី​អឺរ៉ូ។

 

Milner ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសJames Milner

​ការ​សម្រេច​ចិត្ត​ដូច្នេះ​របស់​ខ្សែ​បម្រើ​វ័យ​៣០​ក្រោម​ហេតុ​ផល​ថា​ចង់​ទុក​ឱកាស​ឲ្យ​យុវជន​អង់គ្លេស​ជំនាន់​ក្រោយ​ បង្ហាញ​សមត្ថភាព​ក្នុង​ក្រុម​ជម្រើស​ជាតិ។ Milner លេង​បាន​៦១​ដង​ឲ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា​តោ​កំណាច ក្នុង​នោះ​ធ្លាប់​លេង​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៤ គឺ​ World Cup ២ដង និង អឺរ៉ូ​២ដង។

 

ដំណឹង​ខាង​លើ​ត្រូវ​លោក Allardyce គ្រូ​បង្វឹក​ថ្មី​សំដែង​ការ​សោក​ស្ដាយ​ និង​និយាយ​ថា​ កីឡាករ​មក​ពី​ក្លឹប​ Liverpool រូប​នេះ​សម្រេច​ចិត្ត​ចូល​និវត្តន៍​លឿន​ពេក​ គួរ​ណាស់​តែ​នៅ​លេង​ឲ្យ​ជម្រើស​ជាតិ​យូរ​ជាង​នេះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ StandardUK